ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ស្រាល​៤​នាក់ ដោយ​សារ​ម៉ូតូ​បុក​ម៉ូតូ​​ហើយ​រថយន្ត​មក​កិន​ពី​ក្រោយ

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ម្នាក់​ទៀត​របួស​ធ្ងន់ និង​៣​នាក់​របួស​ស្រាល​ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ និង​រថយន្ត​សាំង​យ៉ុង​១​គ្រឿង​ ។

ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ម្នាក់​ទៀត​របួស​ធ្ងន់ និង​៣​នាក់​របួស​ស្រាល​ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ និង​រថយន្ត​សាំង​យ៉ុង​១​គ្រឿង​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២ និង​១៧៣ ក្នុង​ភូមិ​ត្រពាំង​គា ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​កើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​ និង​រថយន្ត​១​គ្រឿង ដោយ​ដំបូង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់​បាន​បើក​ពី​មុខ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រីម សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-9925 ជិះ​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ស្រប​គ្នាពី​ត្បូង​ទៅ​ជើង (ខេត្ត​ព្រះ​សីហនុ​មក​ភ្នំពេញ) លុះ​ដល់​កន្លែង​កើត​ហេតុ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ​១២៥ បាន​បើក​ទៅ​បុក​គូម៉ូតូ​វ៉េវ​ បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​ដួល រី​ឯ​មនុស្ស​ក៏​ធ្លាក់​ចេញ​ពី​ម៉ូតូ​រៀង​ៗ​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​នោះ ក៏​មាន​រថយន្ត​សាំងយ៉ុង​១​គ្រឿង​ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-6306 បើក​ក្នុង​ទិស​ដៅ​ស្រប​គ្នា​មក​ដល់​ហើយ​កិន​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ហើយ​អូស​ម៉ូតូ​ហុង​ដា​ឌ្រីម សេ​១២៥ ទៅ​ជាមួយ​ប្រមាណ​ជា​១០០​ម៉ែត្រ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឱ្យ ១-​ឈ្មោះ​ណុប ស្រី​អូន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​បើក​ម៉ូតូ​សេ​១២៥ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ រង​របួស​ធ្ងន់ ។ ២-ឈ្មោះ​ខាត់ ណាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ជា​អ្នក​រួម​ដំណើរ​ជាមួយ​ម៉ូតូ​សេ​១២៥ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ៣-ឈ្មោះ​ហា​ ប៉ិច ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើង​គោក ស្រុក​ព្រៃ​នប់ ជា​អ្នក​រួម​ដំណើរ​ជា​មួយ​ម៉ូតូ​សេ​១២៥ រង​របួស​ស្រាល ។ ៤-​ឈ្មោះ​អ៊ុយ ចាន់ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ ជា​សិស្ស ជា​អ្នក​បើក​ម៉ូតូ​វ៉េវ​ឆ្លាម មាន​ទី​លំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់ រង​របួស​ស្រាល និង​៥-ឈ្មោះ​អ៊ុយ ចាន់​ណី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ត្រូវ​ជា​ប្អូន​ រង​របួ​ស្រាល ។ ចំណែក​ឯ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ៕