ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​៤​នាក់​ពី​បទ​រំលោ.ភ​ស្ត្រី​មេម៉ាយ​កូន​មួយ​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ​បុរស​៤​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ​ពី​បទ​រំលោ.ភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​មេម៉ា​យ​កូន​មួយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​២ ឋិត​ក្នុងភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

ខេត្ត​ព្រះ​វិហារ ៖ ​បុរស​៤​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​មេម៉ា​យ​កូន​មួយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​២ ឋិត​ក្នុងភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក​វ៉ា​ន់ ណា​រ៉េ​ត អធិការរង​នគរបាល​ស្រុក​សង្គម​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ឈួ​ន សុ​ខណាន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ត្រូវជា​បងថ្លៃ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​សូត តម អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មករ​ស៊ីឈ្នួល​ធ្វើ​ចម្ការ រស់នៅ​ភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ជន​សង្ស័យ​៤​នាក់ ទី​១​-ឈ្មោះ​ប៉ុង រី អាយុ​១៦​ឆ្នាំ ទី​២-​ឈ្មោះ​ហេង ចាន់​ហុង អាយុ​២៥​ឆ្នាំ ទី​៣-​ឈ្មោះ​គង់ ម៉ូត អាយុ​២៨​ឆ្នាំ និង​ទី​៤​-ឈ្មោះ​នឿ​ន វ៉ា​ន់​ថៃ អាយុ​២៥​ឆ្នាំ ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ​ព្រោះ​​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​បាន​ចាប់បង្ខំ​ប្អូនថ្លៃ​របស់​ខ្លួន​រំលោភ ខណៈ​ដែល​ប្អូនស្រី​របស់​ខ្លួន​បាន​ចុះពីលើផ្ទះ​ទៅ​បន្ទោបង់​នៅ​ព្រៃ​ក្បែរ​ផ្ទះ​កាល​ពី​​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៥ ។

បង​ថ្លៃ​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ដំបូង​មាន​ជនសង្ស័យ​២​នាក់​បាន​ចាប់​ប្អូនថ្លៃ​របស់​ខ្លួន​រំលោភ​រហូត​បាន​សម្រេច បន្ទាប់​​មក​បក្សពួក​ជនសង្ស័យ​២​នាក់​ទៀត​ក៏​បាន​មក​ដល់ និង​បាន​បង្ខំ​ប្អូន​របស់​ខ្លួន​រំលោភ​ទៀត ក្រោយ​ពី​រំលោភ​បាន​សម្រេច ជន​សង្ស័យ​ទាំង​៤​នាក់​បាន​គេចខ្លួន​បាត់​ទៅ ។

លោក​អធិការរង​នគរបាល​ស្រុក​សង្គម​ថ្មី​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ភ្លាម សមត្ថកិច្ច​បាន​ចំណាត់ការ​ភ្លាម​ៗ ឃាត់ខ្លួន​ជន​សង្ស័យ​បាន​៣​នាក់​ក្នុង​ថ្ងៃ​ទី​១៦ ខែមេសា និង​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​១៧ ខែមេសា រួច​ក៏​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ទាំង​៤​នាក់​ពិតជា​បាន​​ចាប់រំលោភ​ស្ត្រី​ឈ្មោះ​សូត តម ពិតប្រាកដ​មែន ខណៈ​ពេល​ដែល​ស្រី្ត​ខាងលើ​ដើរទៅ​បត់ជើងធំ​ក្បែរ​ផ្ទះ​ខ្លួន​ ។

សូម​បញ្ជាក់​ផង​ដែរ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ជនសង្ស័យ​ឈ្មោះ​ប៉ុង រី និង​ឈ្មោះនឿ​ន វ៉ា​ន់​ថៃ ជា​មុខសញ្ញា​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​​​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ទាំង​៤​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕