ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាក​ហ្ស៊ីប​(jeep) បុក​ម៉ូតូ​ឌ្រីម​បណ្តាល​ឲ្យ​ក្មេង​ស្រី​ពីរ​នាក់​ស្លា.ប់ និង​ម្នាក់​​​របួសធ្ងន់

8 ឆ្នាំ មុន

ខេត្ត​កែប ៖ ក្មេង​ស្រី​ពីរ​នាក់​បាន​ស្លា.ប់​​​ និង​ម្នាក់​ទៀត​​រង​របួស​ត្រូវ​បានគេ​ដឹកទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពីក្មេង​ស្រី​ទាំង​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​​លើផ្លូវជាតិ​លេខ​33 ហើយ​ត្រូវ​រថយន្តម៉ាកហ្ស៊ី​ប​បុក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្រប​

ខេត្ត​កែប ៖  ក្មេង​ស្រី​ពីរ​នាក់​បាន​ស្លាប់​​​ និង​ម្នាក់​ទៀត​​រង​របួស​ត្រូវ​បានគេ​ដឹកទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពីក្មេង​ស្រី​ទាំង​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​​លើផ្លូវជាតិ​លេខ​33 ហើយ​ត្រូវ​រថយន្តម៉ាកហ្ស៊ី​ប​បុក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​។  ហេតុ​ការ​ណ៍នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ ​មេសា ​នៅ​ចំណុច​ភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប ។

ប្រភព​ព័ត៌​មាន​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ីង សំ​អុល ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើត​ហេតុ​ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់ទុក​រថយន្ត​ និង​ម៉ូតូ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចរាចរណ៍​ខេត្ត​នាំ​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សា​សព​ក្មេ​ង​ស្រី​ទាំង​ពីរ​នាក់​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

សមត្ថ​កិច្ច​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​សព​ក្មេង​ស្រី​ទាំង​ពីរ​មានឈ្មោះហៀវ សាវរិ អាយុ ១៥​ឆ្នាំ  និង​ឈ្មោះ ថាវ ស្រី​លី​ម អាយុ១៨ឆ្នាំ ​​មាន​ទីលំនៅ​ភូមិ​ដំណក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប ។ ចំណែក​អ្នក​រង​របួសមិន​បា​នស្រង់​ឈ្មោះ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា​ខាងលើ ។

ប្រភព​ពី​មន្ត្រីសាលាខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃ​ដដែល​(17/4/2015) លោក​កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបាន​នាំ​យក​អំណោយ​ជា​សម្ភារមួយ​ចំនួន​ និង​ថវិកា​​ឧ​ប​ត្ថ​ម្ភដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​១.៨០០.០០០​រៀល​(​មួយ​លាន​ប៉ែតសិប​ម៉ឺ​ន​រៀល​) ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​៕  ​