ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​០៣​ថ្ងៃ​ នៅ​ខេត្តពោធិ៍សាត់​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៧​ករណី ​របួស​១៤​នាក់​ គ្មាន​អ្នក​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​២០១៥​នេះ​ បន្ទាប់​ពី​ទៅ​វត្ត​ធ្វើ​កិច្ច​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​រួច​មក បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​សប្បាយ​តាម​ផ្ទះ ​និង​ខ្លះ​ទៀត​នាំ​គ្នា​ដើរ​លេង​សប្បាយ​តាម​

ខេត្តពោធិ៍សាត់​ ៖ ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​២០១៥​នេះ​ បន្ទាប់​ពី​ទៅ​វត្ត​ធ្វើ​កិច្ច​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​រួច​មក បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​សប្បាយ​តាម​ផ្ទះ ​និង​ខ្លះ​ទៀត​នាំ​គ្នា​ដើរ​លេង​សប្បាយ​តាម​រមណីយដ្ឋាន​នានា​ដែល​មាននៅ​ក្នុង​ខេត្តពោធិ៍សាត់​ដោយ​មធ្យោបាយ​ម៉ូតូ​ និង​រថយន្ត​។

តាម​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដែល​ផ្ដល់​ដោយ​លោក​វរ​សេនីយ៍​ទោ​រស់ ចំរើន ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ឲ្យ​ដឹង​ថា រយៈពេល​០៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៤, ១៥ ​និង​១៦ មេសា ​២០១៥​ ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៧​ករណី ​បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​០៦​នាក់ ​ស្រី​០៣​នាក់​ និង​របួសស្រាល​០៨​នាក់​ ប្រុស​ទាំងអស់​សរុប​១៤​នាក់​ ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​។

​លោក​បន្ត​ទៀត​ថា​ នៅ​ស្រុក​ភ្នំក្រវាញ​កើតឡើង​០២​ករណី​,​ ស្រុក​ក្រគរ​០២​ករណី​,​ ស្រុក​វាល​វែង​០១​ករណី​,​ ក្រុង​ពោធិ៍សាត់​០១​ករណី​ និង​ស្រុក​បាកាន​០១​ករណី​។​ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់នេះ​បណ្ដាល​មក​ពី​ប្រើប្រាស់​ល្បឿន​លឿន​០២​ករណី​,​ ជែង​គ្នា​០៣​ករណី​,​ បើកបរ​មិន​ប្រកាន់​ស្ដាំ​០១​ករណី​ និង​កត្តា​ផ្លូវ​០១​ករណី​ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​រថយន្ត​ជាមួយ​រថយន្ត​,​ ម៉ូតូ​ជាមួយ​ម៉ូតូ​,​ ម៉ូតូ​ជាមួយ​រថយន្ត និង​គោ​យន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​។

​លោក​រស់ ចំរើន​ ឲ្យ​ដឹង​ដែរ​ថា​ ចូល​ឆ្នាំ​២០១៥​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តពោធិ៍សាត់​មានការ​ថយ​ចុះ​ចំនួន​០២​ករណី​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ មាន​០៩​ករណី​ និង​មាន​មនុស្ស​ស្លាប់​០១​នាក់​ផង​ដែរ​៕ ​