ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រុមព្រះសង្ឃឹមថា​ គ.ជ.បថ្មី​នឹងធ្វើឲ្យពលរដ្ឋ​ពេញចិត្ត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេចក្រុមព្រះ ​នរោត្តមរណប្ញទ្ឋិ​ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​បានមានបន្ទូលថា ​ស្ថាប័ន​គណៈកម្មាធិការ​​ជាតិ​រៀបចំការ​បោះឆ្នោត​ ​​(គ.ជ.ប)ថ្មី​ នឹងធ្វើឲ្យ​ប្រជារាស្រ្ត​ពេញចិត្ត ។

រាជធានីភ្នំពេញ​ ៖ សម្តេចក្រុមព្រះ ​នរោត្តមរណប្ញទ្ឋិ​ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​បានមានបន្ទូលថា ​ស្ថាប័ន​គណៈកម្មាធិការ​​ជាតិ​រៀបចំការ​បោះឆ្នោត​ ​​(គ.ជ.ប)ថ្មី​ នឹងធ្វើឲ្យ​ប្រជារាស្រ្ត​ពេញចិត្ត ។

សម្តេចក្រុម​ព្រះមានបន្ទូល​នៅប៉ុន្មាននាទីមុនបែបនេះ ​បានធ្វើឡើង​នៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​ ខណៈព្រះអង្គ​យាង​ចាកចេញ​ទៅកាន់​ប្រទេស​ចិន ​ដើម្បីចូលបង្គំ​គាល់​​និងសាកសួរ​ព្រះរាជសុខភាព​ព្រះមហាក្សត្រ​ និងសម្តេចម៉ែ ​​ដែលបាននិង​កំពុងគង់​នៅទីក្រុងប៉េកំាង ។

នៅព្រឹកថ្ងៃទី១៩មេសានេះដែរ​ សម្តេច​ក្រុមព្រះក៍បានមានបន្ទូល​គំាទ្រវប្បធ៌មសន្ទនា​ដែលបង្កើតរួមគ្នា​រវាងសម្តេចតេជោ ​ហ៊ុន សែន ​និង លោក សម រង្ស៊ីផងដែរ ។

ជាមួយគ្នានេះ​ សម្តេចក្រុមព្រះ​ក៍បានមានបន្ទូល​អះអាងពីការចង​សម្ព័ន្ឋភាព​ជាមួយគណបក្សប្រជាជន​កម្ពុជាបន្តទៀត ៕