ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​ខឹង​ស្រី​ស្នេហ៍ ទាញ​កាំភ្លើង​បា.ញ់​គំរាម ផ្លា​ត​គ្រាប់​ត្រូវ​ក្មេង​ស្រី​ស្លា.ប់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​បានស្លា.ប់យ៉ាង​អាណោច​អាធ័ម បន្ទាប់ពី​ត្រូវ​មិត្តភក្តិ​របស់ឪពុក​មកផឹកស៊ីនៅក្នុងផ្ទះ​​រហូត​ដល់​ស្រវឹងយក​កាំភ្លើង​បា.ញ់​គំរាម​សង្សារ​ ខណៈ​ឈ្លោះប្រកែក​គ្នា គ្រាប់​កាំភ្លើង​បានផ្លាតចំ​ក្មេង​ស្រីតែម្តង ដែលហេតុការណ៍នេះកើត​

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ត្រូវ​មិត្តភក្តិ​របស់​ឪពុក បាន​មក​ផឹកស៊ី​នៅ​ក្នុងផ្ទះ រហូត​ដល់​ស្រវឹង​យក​កាំភ្លើង​បាញ់​គំរាម​សង្សារ ខណៈ​ឈ្លោះប្រកែក​គ្នា ហើយ​គ្រាប់កាំភ្លើង​បាន​ផ្លា​ត​ចំ​ក្មេង​ស្រី​ដែល​ជា​កូន​របស់​ម្ចាស់ផ្ទះ​តែ​ម្តង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៧ មក​រា ២០១៥ ស្ថិត​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ហ៊ឹ​ម វណ្ណ​នី​ទៀង អាយុ​៦​ឆ្នាំ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ​ឡាយ ជា​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​ជន​ដៃដល់​ជាមួយ​សង្សារ​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា នៅ​ក្នុងផ្ទះ បាន​ប្រហែល​ជាង​១​ម៉ោង ស្រាប់តែ​ជន​បង្ក​មាន​ជម្លោះ​ជាមួយ​សង្សារ​របស់​ខ្លួន​យ៉ាង​ខ្លាំង រហូត​ដល់​បុរស​ជា​មន្ត្រី​ប៉េ​អឹ​ម​បាន​ដក​កាំភ្លើង​បាញ់​គំរាម តែ​អកុសល​គ្រាប់កាំភ្លើង​នោះ ក៏​ផ្លា​ត​ចំ​កណ្តាលដើមទ្រូង​ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​តែ​ម្តង ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព