ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជម្លោះផ្អើលពេញផ្លួវ ខណៈម្ចាស់បំណុល ជួបស្រ្តីជាអ្នកធានាគេឲ្យខ្ចីលុយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​និង​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​​ឈ្លោះប្រកែក​ និង​ប្រតាយប្រតប់​គ្នា ​នៅ​តាម​ទី​សារ​ធា​រណៈ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដល់​មនុស្សម្នា​មក​ចោមរោម​មើល ដោយសារ​តែ​​ធានាគេ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​និង​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​​ឈ្លោះប្រកែក​ និង​ប្រតាយប្រតប់​គ្នា ​នៅ​តាម​ទី​សារ​ធា​រណៈ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដល់​មនុស្សម្នា​មក​ចោមរោម​មើល ដោយសារ​តែ​​ធានាគេ រឿងជំពាក់​លុយ​ចំនួន​១​ពាន់​ដុល្លារ ហើយ​អ្នកខ្ចីព្យាយាម​គេចខ្លួន​មិន​ព្រម​សង​នោះ ត្រូវវ័ណ្ឌ.កស្រ្តីអ្នកធានា​ ។ ​ករណី​​ប្រតាយប្រតប់​គ្នា​នេះ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៧៩៧ ផ្លូវ​ព្រះ​មុនី​វង្ស​ កែង​នឹង ​ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ​។
 
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ឈ្លោះប្រកែក​គ្នា​ដែល​ឈាន​ទៅ​ដល់​ការ​ប្រតាយប្រតប់​គ្នា​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​គេឯង​នៅ​តាម​ទី​សារ​ធារ​ណៈ​នេះ​ គឺ​រវាង​បុរស​ម្នាក់​ឈ្មោះ​ហ៊ុយ តារា ហៅ​ស្រស់ អាយុ​២៩​ឆ្នាំ ជា​អ្នក​​អោយលុយ​គេ​ខ្ចី និង​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ យូគី​ម ធីតា អាយុ​២៨​ឆ្នាំ ជា​អ្នក​ដែល​ធានា​ឱ្យ​គេ​មកខ្ចី​លុយ ​។ ​មុន​ពេល​កើតហេតុ​ស្ត្រី​វ័យក្មេង​ខាងលើ​បាន​ជិះ​រថយន្ត​បា​ឡែ​ន ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ មួយ​គ្រឿង​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស លុះដល់​ចំ​ណុ​ត​កើតហេតុ ​ក៏​បាន​បើក​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ បាន​តែ​បន្តិច​ក៏​មាន​រថយន្ត​មួយ​ម៉ាក​វិ​ស្តូ ព៌​ណ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​២X-២០៥៥ មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ​(​ប្រុស​៣​នាក់ ស្រី​ម្នាក់​)​ បាន​បើក​មក​ស្ទាក់​មុខ ​។ ​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​ឈប់​ពីមុខ​រថយន្ត​របស់​ខ្លួន​រួច​ហើយ ភ្លាម​នោះ​ស្ត្រី​វ័យក្មេង​រូប​នោះ​ ក៏​បាន​បើក​កញ្ចក់​រថយន្ត​របស់​ខ្លួន ហើយ​ក៏​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ហ៊ុយ តារា ហៅ​ស្រស់​ និង​បក្សពួក​នោះ​ ស្ទុះ​ចេញ​មក​ក្របួច​សក់​នាង​ជាប់ ​ដោយ​ប្រតាយប្រតប់​គ្នា​ និង​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhon6 plus ​មួយ​គ្រឿង​ ពី​នាង​ទៅ​បាត់​ផង​ដែរ​ ។ ​

ពេល​ដែល​ភាគី​ទាំង​ពីរ​កំពុង​តែ​​ឈ្លោះប្រកែក​ និង​ប្រតាយប្រតប់​គ្នា​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ ក៏​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍ ​នឹង​នាំ​ពួក​គេ​ទាំង​ពី​នាក់ ​ទៅ​ធ្វើការ​សម្រប​សម្រួល​គ្នា ​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក​ផង​ដែរ​ ។

ក្រោយ​ពី​កម្លាំង​នគរបាល​នាំ​ខ្លួន​គូ​ជម្លោះ​ទាំង​ពីរ​នាក់ ​ទៅ​ដល់​ប៉ុស្តិ៍​រួច​ហើយ ទើបបាន​ដឹ​ងថា ​ជម្លោះ​ខាងលើ​នេះ​ គឺ​កើតឡើង​ដោយសារ​តែ ​កន្លង​មក​ស្ត្រី​វ័យក្មេង​ខាងលើ​ ធ្លាប់​បាន​ធ្វើ​ជា​អ្នក​ធានា​អោយ​ស្ត្រី​ម្នាក់​ទៀត ​ទៅ​ខ្ចី​លុយ​គេ​ ចំនួន​១​ពាន់​ដុល្លារ ដោយ​បុរស​ខាងលើ​ជាអ្នកអោយ​ខ្ចី​ ។ ​ក្រោយ​ពី​ខ្ចី​លុយ​បាន​ហើយ ​សង​មិន​ទាន់​គ្រប់​ផង ​ស្ត្រី​រូប​នោះ​ក៏​បាន​​គេចវេស​ មិន​សង​បង្គ្រប់ ទើប​ពេល​នេះ​ មាន​ជម្លោះ​កើតឡើង​ រវាង​អ្នក​ទាំង​ពីរ​នាក់​នៅ​តាម​ផ្លូវ​សាធារណៈ​បែប​នេះ​ទៅ ៕