ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាក់ធុងបាស់រាំលេង និងផឹក​ទឹកត្នោតជូរលើ​រថយន្ត​កំពុងបើក​ ក្រឡាប់​​ស្លា.ប់៣ របួសធ្ងន់៣

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​យុវជន​​៣​នាក់​​​ស្លា.ប់ និង​៣​នាក់​​ទៀត​​រង​បួស​ធ្ងន់-​​ស្រាល ខណៈ​​​បើក​រថយន្ត​​ផឹកទឹក​ត្នោត​ជូរ​ចាក់​ធុងបាស់​​រាំ​លេង​​យ៉ាង​​​សប្បាយក្នុងថ្ងៃបុណ្យ​ចូល​ឆ្នាំ​ ​ក៏​​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​បណ្តាល​ឱ្យ​ក្រឡាប់​​រថ​យន្ត កាល​ពី​​រសៀល​​ថ្ងៃ​ទី​១៥​ មេ​សា ២០១៥

ខេត្ត​បាត់​ដំបង​ ៖ ​យុវជន​​៣​នាក់​​​ស្លាប់ និង​៣​នាក់​​ទៀត​​រង​បួស​ធ្ងន់-​​ស្រាល ខណៈ​​​បើក​រថយន្ត​​ផឹកទឹក​ត្នោត​ជូរ​ចាក់​ធុងបាស់​​រាំ​លេង​​យ៉ាង​​​សប្បាយក្នុងថ្ងៃបុណ្យ​ចូល​ឆ្នាំ​ ​ក៏​​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​បណ្តាល​ឱ្យ​ក្រឡាប់​​រថ​យន្ត កាល​ពី​​រសៀល​​ថ្ងៃ​ទី​១៥​ មេ​សា ២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៥ ត្រង់ចំណុច​ភូមិ​ក​កោះ ឃុំ​ក​កោះ ស្រុក​មោង​ប្ញ​​ស្សី ។

ប្រភព​បាន​ឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ ១-​ឈ្មោះ​សំ ពេជ្រ អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ប៉ែ​ត ស្រូ​ច អាយុ​២៤​ឆ្នាំ និង​៣-​ឈ្មោះ​តឿ
ខេ​ង អាយុ​២២​ឆ្នាំ ចំណែក​៣​នាក់​ទៀត​​ដែល​របួសធ្ងន់​-ស្រាល ​គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​​ទេ ដោយឡែក​អ្នកបើកបរ​ឈ្មោះ​​ភឿន
ហ៊ា​ញ អាយុ​២៣​ឆ្នាំ បាន​រត់គេច​ខ្លួន​នៅ​ពេល​ជួប​គ្រោះថ្នាក់​ភ្លាម​ ។

​​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៍​​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​ក្រុម​ជន​រង​គ្រោះ​​បាន​ជិះ​រថយន្ត​មក​ពី​​ទិស​ខាង​លិច ស្រែកហ៊ោ​​កញ្ជ្រៀវ​រាំ​​យ៉ាង​សប្បាយ​​នៅ​លើរថយន្តជាមួយនឹង​​សម្លេង​​ធុងបាស់​លាន់​​កង​រំពង​ផង​។ សាក្សី​​បន្ត​ថា ពេល​ពួក​អ្នក​ជិះ​កំពុង​រាំ​លេង​​នៅ​លើរថ​យន្ត​​​បណ្ដើរ គេ​ឃើញ​អ្នក​កាន់ចង្កូត​ក៏​ឆ្លៀត​លើកដៃ​​រាំ​ម្ដងម្កាល​​ជាមួយ​គេ​ដែរ លុះដល់​ចំណុច​ខា​ង​លើ ក៏​ស្រាប់តែ​​រថយន្ត​ពួក​​គេរេ​ចង្កូត​ចេញពី​ផ្លូវ​​ក្រឡាប់​​ច្រើន​ត្រឡប់​​ចូល​ក្នុង​ស្រែ​ បណ្ដាលឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង ​។ សាក្សី​បញ្ជាក់​ថា អ្នក​ភូមិ​បានរ​ត់​ទៅ​ជួយ​អន្តរា​គមន៍​ភ្លាម​ៗ​ដែរ ហើយ​គេ​ឃើញ​ធុងបាស់ និង​ប៊ីដុង​ដាក់​ទឹកត្នោត​ជូរធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ស្រែ​ជាមួយ​​ជន​រង​គ្រោះ​។ ​

សមត្ថកិច្ច​​បាន​និយាយ​ដែរ​ថា ក្រោយ​ពេល​​កើតហេតុ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​​នៅ​កន្លែង​កើត​ហេតុ​​ភ្លាម​ៗ​ដែរ ហើយ​បាន​នាំ​យក​រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងប្ញ​​ស្សី ដើម្បី​​រង់ចាំ​ដោះស្រាយ​តាម​​​ផ្លូវ​​ច្បាប់​ ៕ ​