ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់ខ្លួន​មុខសញ្ញា​ចាស់​២​នាក់ អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បក្សពួក​៤​នាក់​បន្ថែម​ទៀត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួនបក្សពួក​ជន​សង្ស័យ​ចំនួន​៤នាក់​ទៀត កាលពី​វេលា​​ម៉ោង០១​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ​មេសា ​២០១៥ ពាក់ព័ន្ធ​ទៅ​

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួនបក្សពួក​ជន​សង្ស័យ​ចំនួន​៤នាក់​ទៀត កាលពី​វេលា​​ម៉ោង០១​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ​មេសា ​២០១៥ ពាក់ព័ន្ធ​ទៅ​និង​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន និង​​ចោរកម្ម ខណៈ​ដែល​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចាស់​២​នាក់ហើយ​ ​។

ជុំវិញ​ការ​ឃាត់ខ្លួន​ជន​ចែកចាយ​ថ្នាំ​ញៀន​ខាងលើ​នេះ​ សមត្ថកិច្ច​ដកហូតបាន​វត្ថុ​តាង និង​ឯកសារ​ផ្សេង​ៗ​ទៀត​រហូត​ឈាន​ដល់​ការចុះ​ឆែកឆេរ​នៅផ្ទះ​ជួល​មួយ​កន្លែង​ទៀត ។

ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ សៅ សម្បត្តិ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ​មេសា ឆ្នាំ​២០១៥ ទើប​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ និង​មានការ​ចូល​រួម​​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ក៏​ធ្វើការ​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជួល​របស់​បក្សពួក​ជនសង្ស័យ​ខាងលើ​បន្ថែម​ទៀត ​​ស្ថិត​ក្នុងភូមិ​សន្សំ​​កុសល​៥ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រក​ឃើញ​មាន​ថ្នាំ​ញៀន​​មួយ​ចំនួន​ធំ រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ផ្សេង​ទៀត និង​ធ្វើការ​មនុស្ស​ចំនួន​៤​នាក់ ( ស្រី​ម្នាក់ ) ។ ក្រោយ​ឃាត់ខ្លួន​ជន​ទាំង៤​នាក់ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គួររំលឹកថា អាវុធហត្ថ​ខណ្ឌមានជ័យ​ចាប់ខ្លួន​បក្សពួក​ជួញដូរ​គ្រឿងញៀន និង​មុខសញ្ញា​ចោរកម្ម បាន​២​នាក់

សូម​បញ្ជាក់​ថា ជន​ទាំង​២​នាក់​ខាងលើ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆក់ ប្លន់ និង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឆែក​សួរនាំ​ម្តង​ៗ ត្រូវ​មេបញ្ជាការ​ម្នាក់ មាន​ងារ​ជា​ឧត្តមសេនីយ៍​អង្គរក្ស និង​ម្នាក់​ទៀត​ជា​មន្ត្រី​ក្រឡាបញ្ជីរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​មុខ​អន្តរាគមន៍​ស្តីបន្ទោស​ដល់​សមត្ថកិច្ច ហាក់បីដូចជា​បុគ្គល​រូប​នេះ​គ្មាន​បទល្មើស​អ្វី​សោះ ។

ចំពោះ​ការ​ឃាត់ខ្លួន​លើក​នេះ​ប្រជាពលរដ្ឋ​ស​ង្ឈឹ​ម​ថា លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​ប្រជាប្រិយ៍ភាព​ក្នុង​ការ​ដឹកនាំ​បញ្ជារ​កម្លាំង បង្ក្រាប​បទល្មើស​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ចាត់ការ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​យោគយល់​ឡើយ ហើយ​ក៏​ស​ង្ឈឹ​ម​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចាត់ការ​ដល់​បុគ្គល​ជា​មុខសញ្ញា​ចាស់​នេះ ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ​តាម​នីតិវិធី​ច្បាប់ ៕