ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​រដ្ឋបាល​​ក្រុមហ៊ុន​​មេន​ហាត​​ធេ​ន​ជាប់​ចោទ​រំលោ.ភ​​សេចក្តី​​ទុ​ក​​ចិត្ត​​កិបកេង​ប្រាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ បុគ្គលិក​​ផ្នែក​រដ្ឋបាល​​ឈ្មោះតុង ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​​នៅ​ក្រុម​ហ៊ុន​សួន​ឧស្សាហ​កម្ម​មេន​​ហាត​ថេ​ន កាត់ដេរសម្លៀក​​បំពាក់ ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម មាន​ចរិក​​មិន​​ទៀង​ទាត់​បាន​​រំលោ.ភសេចក្តីទុកចិត្តកិ​ប​​កេង​​ប្រាក់​

ខេត្ត​កំពង់​ចាម ​៖ បុគ្គលិក​​ផ្នែក​រដ្ឋបាល​​ឈ្មោះតុង ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​​នៅ​ក្រុម​ហ៊ុន​សួន​ឧស្សាហ​កម្ម​មេន​​ហាត​ថេ​ន កាត់ដេរសម្លៀក​​បំពាក់ ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម មាន​ចរិក​​មិន​​ទៀង​ទាត់​បាន​​រំលោភសេចក្តីទុកចិត្តកិ​ប​​កេង​​ប្រាក់​ចំនួន​​​៧.៨០០​ដុល្លារ ​ត្រូវ​​បាន​អគ្គ​នាយក​ក្រុមហ៊ុន​​ឈ្មោះ​លី​ន តឹង​ឈាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ចិន បាន​ប្តឹង​មក​​សមត្ថកិច្ច​ឱ្យ​ចា​ប់​ខ្លួន​ ត្រូវ​​​​​លោក​ចៅ​ក្រម​​នៅ យ៉ា​រ័​ត្ន ចេញ​ដីកាឃុំខ្លួន​ហើយ កាលពី​ថ្ងៃ​ទី​១៤ មេ​សា ២០១៥​ កន្លងមក និង​បាន​​នាំ​ទៅ​ដាក់​​នៅ​ពន្ធនា​គារ​​ខេត្ត​ជា​បណ្តោះអាសន្ន​ផង​​ដែរ ។

លោក​វ​រ​សេនី​យ៍​ទោ ប៉ាក ជាតិ  អធិការ​នគរបាល​​ស្រុក​កំពង់សៀម​ប្រាប់​ឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ​មេ​សា ២០១៥ ស្ថិត​​ក្នុង​ក្រុមហ៊ុន​មេន​ហាត​ធេ​ន ស្ថិត​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល  មាន​​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត​លួច​​បន្លំ​យក​ប្រាក់​​របស់​ក្រុមហ៊ុន​ប្រ​ព្រឹ​ត្ត​ដោយ​ប្រធាន​រដ្ឋបាល​ឈ្មោះ ចំរើន ដោយ​មាន​ទឹកប្រាក់​ចំនួន​​ខាងលើ ។

លោក​​បន្ត​ថា កាលពី​ថ្ងៃ​ទី​៧ មីនា ២០១៥ កន្លងមក ឈ្មោះចំរើន បាន​អះអាង​​ក្នុង​នាម​ជា​ប្រធាន​​រដ្ឋបាល​សុំ​បើកប្រាក់​​ចំនួន​៤.៩០០​ដុល្លារ ដើម្បី​ទៅ​បង់​ឱ្យ​ថ្លៃ​ប្រាក់​បៀ​​វត្ស​បុគ្គលិក សន្តិសុខ​ឯកជន​ការពារ​​រោងចក្រ មាន​វិ​ក័យ​បត្រ​ត្រឹមត្រូវ​ពី​​គណនេយ្យ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ​ស្រាប់តែ​មាន​ក្រុមហ៊ុន​សន្តិសុខ​​ឯកជន បាន​មក​សុំ​ទូ​ទាត់​ប្រាក់ខែ ទើប​ក្រុមហ៊ុន​​ដឹង​ថា ​ឈ្មោះចំរើន ពិតជា​បាន​លួច​​បន្លំ​ប្រាក់​ចំនួន​៤.៩០០​ដុល្លារ ពេល​ដែល​សួរនាំ​ក៏​ឆ្លើយថា​ លុយ​ដែល​បើក​នោះ​​បាន​ជ្រុះ​បាត់​អស់​ហើយ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព