ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេ្ម​ង​ស្រី​អាយុ​២​ឆ្នាំ​ត្រូវ​ជន​ទំនើង​ចាក់​១​ដាវស្លា.ប់ ដោយដោត​ជាប់​នឹង​ដើមទ្រូងធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឲ្យ​ស​ង្វេ​គណាស់ ដោយ​ក្មេង​ស្រី​ឈ្មោះ​ខុន ស៊ា​ង​ឡេ​ង អាយុ​២​ឆ្នាំ ត្រូវ​បានក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ចាក់​លេច​១ផ្លែ​ដាវ​ ដោត​ជាប់​នឹង​ដើមទ្រូង ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ​ដ៏ឃោរឃៅ​ព្រៃ.ផ្សៃ​បំផុត ស្លា.ប់​ក្នុង​ថ្លុកឈាម​

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឲ្យ​ស​ង្វេ​គ​ណាស់ ដោយ​ក្មេង​ស្រី​ឈ្មោះ​ខុន ស៊ា​ង​ឡេ​ង អាយុ​២​ឆ្នាំ ត្រូវ​បានក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ចាក់​លេច​១ផ្លែ​ដាវ​ ដោត​ជាប់​នឹង​ដើមទ្រូង ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ​ដ៏ឃោរឃៅ​ព្រៃផ្សៃ​បំផុត ស្លាប់​ក្នុង​ថ្លុកឈាម​ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​១៤ មេ​សា ២០១៥ ស្ថិត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវជ្រាវ​តាម​ប្រមាញ់ ចាប់​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ជា​មនុស្ស​ញៀន​ថ្នាំ​ផង​ដែរ ។

អ្នកស្រី​សុខ សា​រុំ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​បាត់​ប្អូនប្រុសឈ្មោះ​ចាន់ យូរ​ពេក​មិន​ទាន់​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ រូប​គាត់​ និង​ក្មួយ​ៗ​ប្រុស​ស្រី​មាន​គ្នា​៧​នាក់ បាន​ដើរ​ចេញពីផ្ទះ​ទៅ​តាម​រក​ប្អូន នៅផ្ទះ​ផឹកស៊ី​១​កន្លែង​របស់ឈ្មោះ ស្រឿ​ន ដែល​មាន​ចំងាយ​ជាង​១​គីឡូម៉ែត្រ ​តែ​មិន​បានឃើញ​នោះ​ទេ នា​ព្រលប់​ថ្ងៃ​ទី​១៤ ​មេ​សា ។

អ្នកស្រីប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​កំពុង​តែ​ដើរ​នៅ​លើ​កំណាត់​ផ្លូវលំក្រាល​ក្រួស​ក្រហម ត្រង់​ម្តុំ​លូ នៅ​សល់​ចំងាយ​ប្រហែលជា​១០០​ម៉ែត្រ ​ដល់​ភូមិ​នោះ     ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង ​ជិះ​មក​ពីក្រោយ​ ប្រើប្រាស់​ល្បឿន​លឿន មាន​គ្នា​៣​នាក់ ​ពេល​មក​ដល់​កៀក​នឹង​ក្រុម​គាត់ ក៏​មាន​ជន​មិន​ស្គាល់អត្តសញ្ញាណ​ម្នាក់​លើក​ដាវ ចាក់​សំដៅលើ​ឈ្មោះ សច្ចារ តែ​មិន​ត្រូវ​នោះ​ទេ ដោយ​បាន​គេច​ទាន់​ពេលវេលា ។ បែរជា​ទៅ​ត្រូវ​ក្មួយ​ស្រី​តូច​ អាយុ​២​ឆ្នាំ កំពុង ​តែ​ពរ​នៅ​នឹង​ចង្កេះ​បងស្រីរបស់​គេ​ឈ្មោះ ស៊ា​ង ហាក់ អាយុ​១១​ឆ្នាំ ដោយ​បាន​ផ្លោង​ខ្ទាត​ទៅ​ទើរ​នឹង​គ​ម្ពោ​ធ​ព្រៃ ស្លាប់​យ៉ាង​ខ្លោចផ្សារ ​ដាវ​ដោត​ជាប់​នៅ​ក្រោម​ឃ្លៀ​ក​ឆ្វេង ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង ។ ចំណែក​ម៉ូតូ​របស់​ក្រុម​ឃាតករ​នោះ ​បានដួល ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត បន្តិច​ក្រោយមក ​ម្នាក់​បាន​លើក​ម៉ូតូ​បញ្ឈរ​ឡើងជិះ​បន្ដដំណើរ ​ទៅ​មុខ ចំណែក​បក្សពួក​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​តាម​វាលស្រែ ទៅ​ទិស​ខាងកើត​ ចូល​ក្នុង​ព្រៃ​គេចខ្លួនបាត់ ។

យុវជន​ឈ្មោះ មឿ​ន សច្ចារ អាយុ​១៨​ឆ្នាំ ស្រុក​កំណើត​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម រស់នៅ​ភូមិ​ភូមិ​រំចេកប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ដើរ​ត្រឡប់​មក​ពីរ​កបងឈ្មោះ​ចាន់ វិញ ​មេឃ​រាង​ងងឹត​ផង​នោះ បានឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់ មក​ពីក្រោយ​ ដោយ​បានយារ​ដៃ​លើក​ដាវ​ប្រុង​ចាក់​រូបគេ តែ​សំណាង ​បាន​ប្រាស​ខ្លួន​ចូល​ទៅ​អែប​ច​ញ្ចើ​ម​ថ្នល់ ក៏​ផ្លែដាវ​នោះ​បាន​ចាក់​ត្រូវ​ក្មួយ​ស្រី​របស់​គេ ​អាយុ​២​ឆ្នាំ ​ស្លាប់​យ៉ាង​ស​ង្វេ​ក ក្នុង​ចំណោម​ជន​បង្ក​ទាំង​៣​នាក់​នោះ​មិន​ស្គាល់​ម្នាក់​ណា​នោះ​ទេ មិនដឹង​ជា​ហេតុ​អី​បានជា​ក្រុម​នោះ មក​តាម​ចាក់​លើ​រូបគេ​ទាំង​មិនដឹង​អ្វី​សោះ ។

អ្នកស្រី​ស៊ា​ង ហ៊​ត់ អាយុ​៣០​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​ស្រី​ដែល​ស្លាប់​ខាងលើ ប្រាប់​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​គាត់​មាន​កូន​ចំនួន​៤​នាក់​ក្នុង​បន្ទុក ពេល​មុន​កើតហេតុ​កូនស្រី​ឈ្មោះ ស៊ា​ង ហាក់ អាយុ១១​ឆ្នាំ ​ដែល​ពរ​ប្អូនស្រី​ពៅ ​​ឈ្មោះ ស៊ា​ង ឡេ​ង ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​ មក​ចាក់​កូនស្រី​គាត់ ​លេច​១​ផ្លែដាវ របូត​ចេញពី​ដៃ​បងស្រី​របស់​គេ ស្លាប់ភ្លាមៗ​ ។ ទ​ង្វើ​ដ៏​ឃោរឃៅ​នេះ ​សូម​ឲ្យសមត្ថកិច្ច​តាម​ស្រាវជ្រាវ​ ចាប់ក្រុម​ឃាតករ ​មក​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត នឹង​ព្រមទាំងបាន​ទាមទារសំណង​ជំងឺ​ចិត្ត​ ចំនួន​១​ម៉ឺន​ដុល្លារ​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែលមាន​ហេតុ​ការ​ណ៏​អំពើ​ឃាតកម្ម​ខាងលើ កម្លាំង​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​អូរ​ស្វាយ បាន​រាយ​ការ​ណ៏​មក​រូប​លោក​ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ទាំង​យប់ ​ថ្ងៃ​ទី​១៤ មេ​សា ២០១៥ ។ ជាមួយគ្នា​នោះ​ លោក​ឧត្តម​សេ
នី​យ​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ចាត់​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត ចុះ​មក​ពិនិត្យសព​ក្មេង​ទាំង​យប់​ផង​ដែរ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ​មេ​សា បាន​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ ​ក្នុងនោះ​មាន១ ​ឈ្មោះ ស៊ន់ ផល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម
ទី២ ​ឈ្មោះ ស្រ៊ុ​ន ពិសី ហៅ​ប៉ោង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម បើ​តាម​រយៈការធ្វើតេស្ត​ទឹកនោមទាំង២នាក់ ជា​មនុស្ស​ញៀន​ថ្នាំ ​ត្រូវ​បាន​នាំ​ខ្លួនមក​កាន់​អធិការដ្ឋាន​គ​របាលស្រុក​កំពង់សៀម សួរនាំ ។

សូម​បញ្ជាក់​ថា អង្គការ ​CPU របស់​អូស្ត្រាលី ​នា​ព្រឹក ​ថ្ងៃ​ទី​១៥ ​មេ​សា បាន​ចុះ​មក​សហការ​ជាមួយនឹង​ជំនាញ​បច្ចេកទេស​ខេត្ត ដោយ​បាន​ប្រមូល​ស្បែកជើង​១​គូ ដែលជន​សង្ស័យ​របស់​ក្រុម​ឃាតករ ​បន្សល់​ទុក​នៅកន្លែង​កើតហេតុ​ ម្តុំ​លូ​ទឹក ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដើម្បី​យក​ទៅ​ពិនិត្យ​មើល
 DNA ដែល​មាន​ឧបករណ៏បច្ចេកទេស​ខ្ពស់ អាច​ដឹង​ពី​អត្តសញ្ញាណ​ពួក​ឃាតករបាន ដូច្នេះ​ពួក​នោះ​ទំនងជា​មិន​អាច​រត់គេច​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ ៕