ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​ស្ត្រី​៥នាក់​មាន​កូនត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ឡាយ​ព្រះហស្ត​លើក​លែង​ទោស​​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ អ្នកទោស​ស្ត្រី​ចំនួន​៥​នាក់​ដែល​មានកូន​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លើក​លែង​ទោស​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ និង​ធ្វើ​ពិធី​ដោះ​លែង​នៅ​រសៀល​ថ្ងៃ​ទី​១២​ មេ​សា ២០១៥ ​នៅ​ព​ន្ធា​គារ​

ខេត្តបន្ទាយមានជ័យ​ ៖ អ្នកទោស​ស្ត្រី​ចំនួន​៥​នាក់​ដែល​មានកូន​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លើក​លែង​ទោស​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ និង​ធ្វើ​ពិធី​ដោះ​លែង​នៅ​រសៀល​ថ្ងៃ​ទី​១២​ មេ​សា ២០១៥ ​នៅ​ព​ន្ធា​គារ​ខេត្ត​បន្ទាយមាន​ជ័យ​។

ពិធី​ដោះ​លែង​អ្នកទោស​ស្ត្រី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក​ នុ​ត សា​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​ដោយ​មានការ​អញ្ជើញ​​ចូលរួមពី​លោក​ឧត្តមសេនីយ៍ទោ ហ៊ិ​ន សុផល ប្រធាន​ព​ន្ធា​គារ​ខេត្តបន្ទាយមានជ័យ​ លោក សួន បរ​វរ អភិបាលរង​ខេត្តបន្ទាយមានជ័យ ​និង​មានការ​ចូលរួម​ពី​មន្ត្រី​ព​ន្ធា​គារ​ខេត្តបន្ទាយមានជ័យផង​ដែរ​។

អ្នក​ទោស​ស្ត្រី​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​៥​នាក់​នោះ ១-ឈ្មោះ ឡេវ ឡាន កើត​ឆ្នាំ​១៩៩០ មាន​ទី​លំនៅគីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សា​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​ឃុំខ្លួន​ថ្ងៃ​ទី​០១​ ​មករា​ ​២០១៤​ ​ត្រូវ​បា​ន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២​ឆ្នាំ​ពី​បទ​ចោរកម្ម ​២-​ឈ្មោះ ឈុំ ផ​ល្លី (​ហៅ​ស្រី​ណែ​ត​)​ កើត​ឆ្នាំ​១៩៨៣ ​រស់នៅ​​​ភូមិ​១​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ ឃុំខ្លួន​ថ្ងៃ​ទី​០១​ ឧសភា​​ ​២០១៤ ​ត្រូវ​បាន​កាត់ទោស​៥​ឆ្នាំ ពី​បទជួញដូរ​សារធាតុ​ញៀន​ ៣-ឈ្មោះ ហ៊ុន ចាន់​ណា កើត​ឆ្នាំ​១៩៨៨​រស់នៅ​ភូមិ​ធ្លក ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ឃុំខ្លួន​ថ្ងៃ​ទី​២៦ ធ្នូ​ ​២០១៣ ​ត្រូវ​បាន​កាត់ទោស​២​ឆ្នាំ ពី​បទ​ជួញដូរ​ខុសច្បាប់​សារធាតុ​ញៀន​ ៤-ឈ្មោះ ភៀន រ​ដ្ឋា កើត​ឆ្នាំ​១៩៩៣ ​រស់នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ​អូរ​ប្រសាទ ​ស្រុក​មង្គល​បូ​រី​ ឃុំខ្លួន​ថ្ងៃ​ទី​០២​​មករា​​២០១៥​ ត្រូវ​បាន​កាត់ទោស​៦​ខែ​ពី​បទ​ចោរកម្ម​ បច្ចុប្បន្ន​មាន​ផ្ទៃពោះ​ និង៥-ឈ្មោះ ផេង សា​រ៉ា​យ កើត​ឆ្នាំ​១៩៨៥​ រស់នៅ​ភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃុំខ្លួន​ថ្ងៃ​ទី​០៣​ ឧសភា​​ ​២០១៤ ​ត្រូវ​បាន​កាត់ទោស​៤​ឆ្នាំ​ពី​បទជួញ​ដូរ​គ្រឿង​ញៀន៕