ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អគ្គនាយក​ក្រុមហ៊ុន​រោងចក្រ​ស៊ី​ម៉​ង់​ត៍​ហ​រ័​ស៊ីន​ចក្រី​ទីង​កំពត​ចុះ​សួរសុខទុក្ខទុរគត​ជន២ឃុំ​​​ក្នុងស្រុក​ទឹកឈូ

9 ឆ្នាំ មុន

ខេត្តកំពត ​៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ដ៍​ខ្លី​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មន្ត្រីរាជការ​ កម្មករ​ និយោជិក គ្រប់ស្ថា​ប័ន និង​រោងចក្រ​សហគ្រាស​ទាំងអស់​ត្រូវ​បាន​ឈប់​សំរាក​ពី​ការងារ​ដើម្បី​ទៅ​ជួបជុំ​ញាតិ​មិត្ត ក្រុម​គ្រួសារ និង​រៀបចំផ្ទះ​សម្បែង…

ខេត្តកំពត ​៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ដ៍​ខ្លី​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មន្ត្រីរាជការ​ កម្មករ​ និយោជិក គ្រប់ស្ថា​ប័ន និង​រោងចក្រ​សហគ្រាស​ទាំងអស់​ត្រូវ​បាន​ឈប់​សំរាក​ពី​ការងារ​ដើម្បី​ទៅ​ជួបជុំ​ញាតិ​មិត្ត ក្រុម​គ្រួសារ និង​រៀបចំផ្ទះ​សម្បែង ម្ហូប​អាហារ ផ្កា​ភ្ញី ចាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមែ សប្ត​ស័ក្តិ ព​-​ស 2559 ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លោក វ៉ាង  ប្រេង (wang – preng)  អគ្គនាយក​ក្រុមហ៊ុន​រោងចក្រ​ហ័​រ​ស៊ីន​ចក្រី​ទីង​កំពត កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​បុគ្គលិក​ កម្មករ​-កម្មការិនី​បច្ចេកទេស​ក្នុង​រោងចក្រ ចុះ​សួរសុខទុក្ខ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ និង​ទុរ​គ​តជន ចំនួន​៣០ គ្រួសារ​ក្នុង​ឃុំ​ពីរ នៃ​ស្រុក​ទឹកឈូ ។

ក្នុង​ការ​ចុះ​សួរសុខទុក្ខ​នា​ពេល​នោះ លោក​បាន​នាំ​អំណោយជា​គ្រឿង​ឧបភោគ បរិភោគ មាន អង្ករ មី ទឹក​ស៊ីអ៊ីវ ទឹកត្រី ប៊ីចេ​ង ត្រីខកំប៉ុង និង​ជួយ​ឧបត្ថម្ភ​កៅអី​សិស្ស​អនុ​វិទ្យា​ល័យ រោងចក្រ​ចំនួន​២០កៅអី ជួយ​ឧបត្ថម្ភ​ទូដាក់​ឯកសារ​មួយ​ និង​តុស​រសេរ​ពីរ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កណ្តោល ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ និង​ទុរ​គ​តជន​ទាំង​៣០គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ទទួលបាន អង្ក ២៥គីឡូ​ក្រាម​ មី​១០​កញ្ចប់ ទឹក​ស៊ីអ៊ី​វ​៦​យួរ ទឹកត្រី៦យួរ ត្រីខ​៦​កំប៉ុង ប៊ី​ចេ​ង​១​គីឡូក្រាម​ និងថវិកា១០​ម៉ឺ​ន​រៀល៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព