ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ គឹ​ម មុំ អាយុ ១០៤​ឆ្នាំ ឈាន​ចូល ១០៥​ឆ្នាំ បាន​លាចាក​លោក​ហើយ

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ លោកយាយ គឹ​ម មុំ ដែល​មាន​អាយុ​១០៤​ឆ្នាំ​ឈាន​ចូល​១០៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយ​កូនស្រី​

ខេត្តព្រះសីហនុ ៖ លោកយាយ គឹ​ម មុំ ដែល​មាន​អាយុ​១០៤​ឆ្នាំ​ឈាន​ចូល​១០៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយ​កូនស្រី​ចំនួន​០៣​នាក់ គឺ​កូនច្បង​ឈ្មោះ​អ៊ុ​ក ណា​រ៉េ​ត អាយុ​៧០​ឆ្នាំ កូន​ទី​២​ឈ្មោះ​ឧបាសិកា អ៊ុ​ក ណា​រិ​ន អាយុ​៦៥​ឆ្នាំ និង​កូន​ទី​៣​ឈ្មោះ​អ៊ុ​ក កញ្ញា អាយុ​៦៣​ឆ្នាំ ដែល​មានស្រុក​កំណើត​ខាងលើ ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ម្តាយ​ចាស់ជរា​ដើរ​ពុំ​រួច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។

បើ​តាម​លោក​ឧបាសិកា អ៊ុ​ក ណា​រិ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ម្តាយ​របស់​គាត់ (​លោកយាយ គឹ​ម មុំ​) អាយុ​១០៤​ឆ្នាំ​ឈាន​ចូល​១០៥​ឆ្នាំ នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​ឈាន​មក​ដល់ ប៉ុន្តែ​ជា​អកុសល​លោកយាយ​បាន​លាចាក​លោក​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​០៧ មេ​សា ២០១៥ ដោយសារ​ជរាពាធ ។ សព​របស់​លោកយាយ​ត្រូវ​បាន​បញ្ចុះ​នៅ​ភូមិកំណើត​របស់​លោកយាយ​ដែល​មាន​ទីតាំង​ខាងលើ​នោះ ។ ឧបាសិកា​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា កម្មវិធី​បុណ្យ​គំរប់​៧​ថ្ងៃ នឹង​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​នៅ​លំនៅ​ដ្ឋា​ន​របស់​លោកស្រី អ៊ុ​ក ញ៉ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។ ដំណឹង​នេះ ទុកជា​ការ​គោរព​អញ្ជើញ​ចូលរួម​ពី​សំណាក់​បងប្អូន​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​បរិច្ចាគ​ទាន​នា​ពេល​កន្លង​មក តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កោះសន្តិភាព ដែល​មាន​ចំណងជើង​អត្ថបទ (​លោកយាយ​អាយុ​ជាង​១​សតវត្ស លើកដៃ​សំពះ​ស្វែងរក​ជំនួយ​សប្បុរស​ជួយ​ជីវិត​ចុង​ក្រោយ​) ។ លោក​ឧបាសិកា អ៊ុ​ក ណា​រ៉េ​ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ យិ​ន ផា​ន្នី ស្ថាបនិក​សារព័ត៌មាន​កោះសន្តិភាព ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិការ រួម​ទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នា​ពេល​កន្លង​មក ក្នុង​នោះ​ក៏​មាន​លោក មាស រិ​ទ្ធី អគ្គនាយករង​ទទួល​បន្ទុក​ព័ត៌មាន​ហង្ស​មាស​, សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​, សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង អស់លោក លោកស្រី មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ជា​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ជូន មក​ដល់​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ​ដែល​ជា​សកម្មភាព​មួយ​បាន​ជួយ​លើកទឹកចិត្ត​ដល់​រូប​លោកយាយ​នៃ​ជីវិត​ចុង​ក្រោយ​របស់​គាត់​ដែល​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​បងប្អូន កូនចៅ ចៅទួត ដែល​ជា​សប្បុរសជន​ធ្វើ​ឱ្យ​អារម្មណ៍​លោកយាយ​បាន​ស្ងប់​ទៅ​សោយសុខ​នៅ​សុខ​គតិ​ភព ។ លោក​ឧបាសិកា បាន​លើក​ម្រាមដៃ​ទាំង​១០​បួងសួង​សូម​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា លោក​ឧកញ៉ា លោក​ជំទាវ អស់លោក លោកស្រី បាន​ជួប​ប្រទះ​តែ​សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕