ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រចនាបថ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថ្មី​ទទួល​ការ​សាទរ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ខ្លោងទ្វារ «​អង្គរ​សង្ក្រាន្ត​» ឆ្នាំ​២០១៥ ជា​រចនាបថ​ថ្មី​កំពុង​ត្រូវ​បាន​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​ខ្លោងទ្វារ​ចាស់ បាន​រង​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​បាន​គេ​លួច​ដុត​ឆេះ​បាត់​រូបរាង​ហើយ​នោះ

ខេត្តសៀមរាប ៖ ខ្លោងទ្វារ «​អង្គរ​សង្ក្រាន្ត​» ឆ្នាំ​២០១៥ ជា​រចនាបថ​ថ្មី​កំពុង​ត្រូវ​បាន​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​ខ្លោងទ្វារ​ចាស់ បាន​រង​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​បាន​គេ​លួច​ដុត​ឆេះ​បាត់​រូបរាង​ហើយ​នោះ ។

តាម​រយៈ​នៃ​ការ​សាងសង់​ខ្លោងទ្វារ​តាម​រចនាបថ​ថ្មី សង្គ្រាមពាក្យសម្តី​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្លាប់​បាន​ធ្វើការ​វាយប្រហារ​រិះគន់​ទំនងជា​នឹង​បាត់​ឥទ្ធិពល​ទៅ​វិញ បន្ទាប់​ពី​ខ្លោងទ្វារ​ចាស់ បាន​ឆេះ​នៅ​សល់​តែ​តួ និង​អ្នក​រៀបចំ​កម្មវិធី​ដ៏​ធំ​នេះ បាន​សម្រេចចិត្ត​ធ្វើការ​ផ្លាស់​ប្តូរ​ដាក់​ខ្លោងទ្វារ «​អង្គរ​សង្ក្រាន្ត​» ថ្មី​មួយ​មក​ជំនួស​វិញ ។ រហូត​មក​ដល់​ពេល​នេះ ក្រុម​ជាង​កំពុង​ញាប់ដៃ​ញាប់​ជើង រុះរើ​ខ្លោងទ្វារ​ចាស់ និង​រៀបចំ​ដំ​ទ្បើ​ង​តាម​គំនូស​ព្រាង​ខ្លោងទ្វារ​ថ្មី ដែល​ទើបនឹង​គូរ​ជា​ថ្មី ។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់​ថា ខ្លោងទ្វារ​លើក​ក្រោយ​នេះ មាន​លក្ខណៈ​ជា​ខ្មែរ «​ជាង​មុន​» ។ ការ​រចនា​ថ្មី​នេះ មតិ​ជាតិ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ខ្លោងទ្វារ​ថ្មី​នេះ​ថា អាច​ទទួលយក​បាន ព្រោះ​បង្ហាញ​ពី​រចនាបថ​របស់​ខ្មែរ​មិន​ដូច​ខ្លោងទ្វារ​ចាស់​មាន​រចនាបថ​ដូច​វៀតណាម​ឬ​ចិន ។

អតីតមន្ត្រី​ជំនាញ​មួយ​រូប​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក វ៉ា រឿ​ន ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង និង​ដែល​ធ្លាប់​ផ្តល់​មតិ​ទៅ​លើ​ខ្លោងទ្វារ​ចាស់​នោះ បាន​សម្តែង​ការ​សប្បាយចិត្ត នៅ​ពេល​ដែល​បានឃើញ​ខ្លោងទ្វារ​ក្រោយ ដោយ​លោក​ចាត់​ទុក​ថា មានការ​បោះ​ជំហាន​ទៅ​រក​រចនាបថ​ខ្មែរ​ច្រើន​ជាង​មុន​៕