ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ៃ​លុក​ផ្តាច់​ចូល​ឆ្នាំ

9 ឆ្នាំ មុន

បានជា​សម្រុក​ដឹក​ចេញ​យ៉ាងនេះ ត្រូវ​គេ​និយាយ​ថា លេង​ឱ្យ​បាន​មុន​បុណ្យចូលឆ្នាំ​…​បើ​លេង​មិន​អស់​ទេ​…​វ៉ៃ​លុក​ថ្ងៃ​បុណ្យចូលឆ្នាំ​ក៏​បាន​ដែរ​…​យួន​ចាំ​ទិញ​យក​ទាំងអស់​…​ព្រោះ​ពួក​គេ​អត់​ចូល​ឆ្នាំ​ជាមួយ​ខ្មែរ​ទេ​…​គេ​ចូល​ឆ្នាំ​តែ​ជាមួយ​ឈើ​ខ្មែរ​តែ​ប៉ុណ្ណោះ

ប្រមាណ​មួ​យស​ប្តា​ហ៍​កន្លង​នេះ តាម​សេចក្តីរាយការណ៍​មាន​រថយន្ត​ធុន​យក្ស​ដឹក​ជញ្ជូន​ឈើ​អារ​ក្នុង​មួយ​យប់​ៗ​រាប់​មិន​អស់​ទេ ឆ្លងកាត់​ខេត្តឧត្តរមានជ័យ​ឆ្ពោះ​មក​ខេត្តសៀមរាប​ខ្លះ ខេត្តបន្ទាយមានជ័យខ្លះ ។ ការ​ដឹក​ជញ្ជូន​នោះ​ស្ទើរ​រញ្ជួយ​ដី រញ្ជួយ​ផ្ទះ​មួយ​យប់​ៗ​ដេក​អត់​លក់​ទេ អ្នក​ដែល​មានផ្ទះ​នៅ​អម​ផ្លូវ ។

ឈ្មួញ​ឈើ​មិន​ដឹក​ជញ្ជូន​ពេល​ថ្ងៃ​ទេ ទុក​ពេល​ថ្ងៃ​ដេក​ឱ្យ​ឆ្អែត ដល់​ពេល​យប់​រថយន្ត​សុទ្ធតែ​យី​ឌុ​ប រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​តាម​ចិត្ត រក​ស៊ី​យប់​ដូច​ទីទុយ អត់​ដែល​មាន​មន្ត្រី​ជំនាញ​ដែល​ចង​អង្រឹង​ដេក​តាម​ផ្លូវ​ចាប់​បាន​មួយ​ណា​ឡើយ ។

ឆ្ងល់​ពេក​…​សួរ​ទៅ​គេ​ឆ្លើយ​ថា ឈើ​អារ​ទាំងនេះ​ដឹក​ចេញ​មក​ពី​ខេត្តព្រះវិហារ ដែល​ក្រុមហ៊ុន​ខ្លះ​មាន​សាខា​រាប់​មិន​អស់ មាន​ទាំង​សាខា​ឈ្មោះ​យួន​ក៏​មាន​ដែរ ។
បានជា​សម្រុក​ដឹក​ចេញ​យ៉ាងនេះ ត្រូវ​គេ​និយាយ​ថា លេង​ឱ្យ​បាន​មុន​បុណ្យចូលឆ្នាំ​…​បើ​លេង​មិន​អស់​ទេ​…​វ៉ៃ​លុក​ថ្ងៃ​បុណ្យចូលឆ្នាំ​ក៏​បាន​ដែរ​…​យួន​ចាំ​ទិញ​យក​ទាំងអស់​…​ព្រោះ​ពួក​គេ​អត់​ចូល​ឆ្នាំ​ជាមួយ​ខ្មែរ​ទេ​…​គេ​ចូល​ឆ្នាំ​តែ​ជាមួយ​ឈើ​ខ្មែរ​តែ​ប៉ុណ្ណោះ ៕                 អា​ឡេវ