ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ចាត់វិធានការក្តៅរំដោះចិញ្ចើមផ្លូវសាធារណៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ ​បាន​ប្រើ​រថ​យន្ត​ស្ទូ​ច​ដែក​សរសៃ​​ចំនួន​២​ដុំ​ដែល​មាន​​ទម្ងន់​រាប់​​តោន ជាមួយ​​ម៉ា​ស៊ីន​ភ្លើង​១​គ្រឿង ​​ដោយសារ​តែ​អាជ្ញាធរ​​បាន​ជូនដំណឹង​ និង​ដើរ​ប្រាប់​ម្ចាស់​ទីតាំង​លក់​គ្រឿង​សំណង់​​ជា​ច្រើន​ដងហើយ​ ​​

​រាជធានីភ្នំពេញ ៖ កម្លាំង​​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ ​បាន​ប្រើ​រថ​យន្ត​ស្ទូ​ច​ដែក​សរសៃ​​ចំនួន​២​ដុំ​ដែល​មាន​​ទម្ងន់​រាប់​​តោន ជាមួយ​​ម៉ា​ស៊ីន​ភ្លើង​១​គ្រឿង ​​ដោយសារ​តែ​អាជ្ញាធរ​​បាន​ជូនដំណឹង​ និង​ដើរ​ប្រាប់​ម្ចាស់​ទីតាំង​លក់​គ្រឿង​សំណង់​​ជា​ច្រើន​ដងហើយ​ ​​កុំ​ឱ្យ​​ដាក់​តាំង​សម្ភារ​ផ្សេង​ៗ​​មក​លើ​ផ្លូវ​​សាធារណៈ​​ បង្ក​​ឱ្យគ្មាន​​សណ្តាប់ធ្នាប់​ និង​ការ​កកស្ទះ​​ចរាចរណ៍ជាខ្លាំង ​រួម​ទាំង​ប៉ះពាល់​បរិស្ថាន​ផង​ដែរ កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ មេសា​ ​២០១៥ នេះ ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​១៩៨៦​ ក្នុងភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​​សុខ ​។

​​​លោក​​ជុំ សា​រ៉ា​យ ​ចៅសង្កាត់​ភ្នំពេញ​ថ្មី​ បាន​បញ្ជាក់​ថា​ មុន​នឹង​អាជ្ញាធរ​ចាត់​វិធានការ ដោយ​យក​រថយន្ត​​ទៅ​ស្ទូច​យក​គ្រឿង​សំណង់​របស់​ម្ចាស់​ហាង​យីហោ «​ហេង ​រតនា» ​នេះ កន្លង​មក​​អាជ្ញាធរ​បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ភាព​​ប៉ះពាល់​ការ​ដាក់​សម្ភារ​​រំលោភ​មក​លើ​ផ្លូវ​​សាធារណៈ​ និង​បង្ក​ការ​​ស្ទះលូ ពេល​មាន​​ភ្លៀង​ម្តង​​ៗ​ថែម​ទៀត ។​

ជាមួយ​និង​ការ​​ដែល​អាជ្ញាធរ​ជូនដំណឹង​ជា​​ច្រើន​ដងហើយ ​ម្ចាស់​ទីតាំង​មិន​បាន​អ​នុវត្ត​តាម ទើប​អាជ្ញាធរ​ប្រើ​ធម៌​​ក្តៅ​បែប​នេះ ។​ លោក​បញ្ជាក់​​​ទៀត​ថា ​កន្លង​មក ​អាជ្ញាធរ​សង្កាត់​​ភ្នំពេញ​ថ្មី បាន​ចេញ​សេចក្តីជូន​ដំណឹង​ដល់​អ្នក​ភូមិ​រស់​នៅ​តាម​ដងផ្លូវ​១៩៨៦ ផ្លូវ​១៩២៨ ផ្លូវ​១០១៩ និង​ផ្លូវ​២០១១ ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​លក់ដូរ​​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ​ និង​ដាក់​ស្លាក​យីហោ​លើ​ចិញ្ចើម​ផ្លូវ និង​គ្មាន​ការ​អនុ​ញ្ញាត ។ ​
សូមបញ្ជាក់ថា រំដោះ​ចិញ្ចើម​ផ្លូវ អាជ្ញាធរ​រាជធានី​ត្រៀម​ចាត់វិធានការ​ក្តៅ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព