ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​​ផ្ទះឈើប្រក់​ស័ង្កសីមួយ​ខ្នងនៅក្រុង​ប៉ៃលិន​

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ផ្ទះឈើ​ប្រក់​ស័ង្កសី​មានទំហំ​១២ម៉ែត្រ គុណនិង៨ម៉ែត្រ​មួយខ្នង ត្រូវបាន​អគ្គិភ័យឆាបឆេះ​អស់​ទាំងស្រុង​ បង្កឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​២រសៀល​ថ្ងៃទី​០២ មេសា ២០១៥ នេះ ស្ថិតនៅភូមិ​បតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខណៈ​ដែលត្រូវ​​គេ

ខេត្តប៉ៃលិន ៖ ផ្ទះឈើ​ប្រក់​ស័ង្កសី​មានទំហំ​១២ម៉ែត្រ គុណនិង៨ម៉ែត្រ​មួយខ្នង ត្រូវបាន​អគ្គិភ័យឆាបឆេះ​អស់​ទាំងស្រុង​ បង្កឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​២រសៀល​ថ្ងៃទី​០២ មេសា ២០១៥ នេះ ស្ថិតនៅភូមិ​បតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខណៈ​ដែលត្រូវ​​គេ​សង្ស័យ​ថា អាច​បណ្តាល​មកពី​ម្ចាស់​ផ្ទះ​បង្កាត់​ភ្លើងដាំបាយ​ចោល រួច​​​ទៅចម្ការ ​។

ប្រភព​បានឱ្យ​ដឹងថា​ ម្ចាស់​ផ្ទះត្រូវបានស្គាល់​ឈ្មោះ​គាម កើយ (ជាប្តី) អាយុ​៧៨​ឆ្នាំ ​និងប្រពន្ធ​ឈ្មោះ​ស៊ុយ អឿន អាយុ​៦៥​ឆ្នាំ ទាំង​២នាក់​មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ ។​

ប្រភពបន្តថា ក្នុង​ហេតុការណ៍ភ្លើង​ឆេះនោះ ត្រូវបាន​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ​ជួយបាញ់​ពន្លត់​​អស់​ចំនួន​​២​គ្រឿង​ផងដែរ តែទោះបីជាយ៉ាងណា ផ្ទះនោះត្រូវបានភ្លើងឆេះអស់គ្មានសល់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព