ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ឈ្មោល​​​៣​ក្បាល​របស់​អ្នកស្រុក​ចិត្រ​បុរីត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កា.ប់ពន្លះយកសាច់​ញាត់កា​រុង

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​ដែល​បាន​លួច​គោអ្នកស្រុក​ចំនួន​៣​ក្បាលយក​ទៅ​កា.ប់ពន្លះសាច់​ច្រក​កា​រុង​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ឃុំ​ដារ ស្រុកចិត្រ​បុរី ​​នគរបាល​បាន​កំណត់​លើ​មុខសញ្ញា​បាន​​អស់ហើយ​។

ខេត្តក្រចេះ​ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​ដែល​បាន​លួច​គោអ្នកស្រុក​ចំនួន​៣​ក្បាលយក​ទៅ​កាប់ពន្លះសាច់​ច្រក​កា​រុង​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ឃុំ​ដារ ស្រុកចិត្រ​បុរី ​​នគរបាល​បាន​កំណត់​លើ​មុខសញ្ញា​បាន​​អស់ហើយ​។

សត្វ​គោ​ឈ្មោល​ធំ​ៗ​របស់​អ្នក​ភូមិ​សេរីភាព ឃុំ​ដារ  មាន​ចំនួន​៣​ក្បាល ​​ត្រូវ​បាន​ជនមិន​ស្គាល់​មុខ​លួច​ដឹក​យក​ទៅ​កាប់​ពន្លះ​យក​សាច់ច្រកចូល​កា​រុ​ង​នៅ​ក្នុង​ព្រៃ​ខាងក្រោយភូមិ ចម្ងាយ​ជាង​៥​រយ​មែ​ត្រ​ពី​ភូមិ តែ​រក​ឱកាស​យក​ចេញ​មិន​បាន​ក៏​ត្រូវ​នគរបាល​រុករកប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​១ ​មេសា ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​មានការ​ប្រទះ​ឃើញនូវ​សាកសព​គោ​ឈ្មោល​ទាំង​បីក្បាល ​ព្រមទាំង​សាច់​ និង​ក្បាល​គោ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួ​​ច​ដឹក​យក​មក​កាប់​ពន្លះសាច់​ច្រក​កា​រុង​ទាំង​ចំនួនជាង​១០​កា​រុង​នេះ ​ត្រូវ​បាន​នគរបាល​ស្រុក​ប្រគល់​ទៅ​ឲ្យ​ម្ចាស់គោ​វិញហើយ៕