ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នេត សាវឿន ​ដាក់បញ្ជាដល់​ស្នងការរាជធានី-ខេត្ត​ពង្រឹងសន្តិសុខ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជាថ្មីម្តងទៀត ​អគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃ ​លោកនាយឧត្តមសេនីយ៍​ នេត សាវឿន ​បានដាក់បទបញ្ជា​ដល់ស្នងការ​

រាជធានីភ្នំពេញ ៖​ ជាថ្មីម្តងទៀត ​អគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃ ​លោកនាយឧត្តមសេនីយ៍​ នេត សាវឿន ​បានដាក់បទបញ្ជា​ដល់ស្នងការ​នគរ​បាល​រាជធានី-​ខេត្តទំាងអស់​ត្រូវតែពង្រឹងសន្តិសុខ​សុវត្ថិភាពបន្ថែម​ទៀតជូនពលរដ្ឋ​ បន្ទាប់ពីមានបទល្មើស​កើតឡើង​ជាលក្ខណៈទ្រង់ទ្រាយ​ធំ​នៅដើម​ឆ្នាំ២០១៥ ។

នេះបើយោង​តាមគេហទំព័ររបស់​អគ្គស្នងការនគរបាលជាតិ​ដែលស្រង់ប្រសាសន៍​លោកឧត្តមសេនីយ៍ឯក ​គៀត ច័ន្ទថារិទ្ឋ​ អ្នកនាំពាក្យអគ្គស្នងការ​នគរបាល​​ជាតិ​​ដែល​បានចូលរួមប្រជុំ​ជាមួយលោកអគ្គស្នងការ​នាព្រឹកថ្ងៃទី០២​ មេសា ។

បើតាមលោក​អគ្គស្នងការរង​បានបញ្ជាក់ទៀតថា​ ជារួមបទល្មើសនៅក្នុងខែមីនា​កន្លងទៅថ្មីៗ​នេះមានការថយចុះ ​ប៉ុន្តែទំហំនៃរឿង​មានសភាព​ធំ​ដូចជា​ករណីប្លន់ប្រដាប់អាវុធវែង ​ខ្លី នៅស្រុកស្ទោង ​ខេត្តកំពង់ធំ ​ពោធិសាត់​ និង ករណីប្លន់នៅកោះរ៉ុង​ ខេត្តព្រះសីហនុជាដើម ​ហើយករណីធំៗ​នេះលោក នេត សាវឿន​ បានដាក់បញ្ជា​ដាច់ខាតរកជនល្មើស​ឲ្យទាល់តែឃើញ ។

ករណីមានការធ្វេស​ប្រហែស​​បណ្តែតបណ្តោយ​ឲ្យមានរឿងហេតុណា​កើតឡើងអស់លោកជាស្នងការ​នគរបាលនោះ​​ត្រូវទទួលខុសត្រូវ​ដោយផ្ទាល់។

គួរបញ្ជាក់ថា ​​នេះជាការដាក់បទបញ្ជានិង​ព្រមានលើកទី២ហើយ​ក្នុងរយៈពេលមិនដល់មួយខែផង ​បន្ទាប់ពីខែមីនាកន្លង​មកលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានព្រមានដកតំណែង​ស្នងការនិងស្នងការរង​នគរបាលរាជធានី-ខេត្តណាដែល​បណ្តែតបណ្តោយ​ឲ្យមានបទល្មើសកើតឡើង​ច្រើន​នៅក្នុង​មូល​ដ្ឋានរបស់ខ្លួន ៕