ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យអុជ​ធូបសែនឆេងម៉េង​ បណ្តាលឲ្យរាលដាល​ឆេះព្រៃ​នៅក្រុងស្វាយរៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖​ ព្រៃជិត២ហិកតា​បានត្រូវអគ្គិភ័យបំផ្លាញ​ ហើយនៅពេលនេះ​ទាំងសមត្ថកិច្ចនិងអ្នកភូមិ​កំពុងបា.ញ់ទឹកទប់ស្កាត់​ដើម្បីកុំឲ្យរាលដាល​ដល់​លំនៅដ្ឋាន ។

ខេត្តស្វាយរៀង ៖​ ព្រៃជិត២ហិកតា​បានត្រូវអគ្គិភ័យបំផ្លាញ​ ហើយនៅពេលនេះ​ទាំងសមត្ថកិច្ចនិងអ្នកភូមិ​កំពុងបាញ់ទឹកទប់ស្កាត់​ដើម្បីកុំឲ្យរាលដាល​ដល់​លំនៅដ្ឋាន ។

អគ្គិភ័យនេះ​បានកើតឡើង​នៅម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី០២ ​មេសា ២០១៥​ នៅក្នុងុភូមិកៀនសំាង ​សង្កាត់-​ក្រុងស្វាយរៀង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះទៀតថា​ អគ្គិភ័យនេះបានត្រូវ​សមត្ថកិច្ចដាក់ការ​សង្ស័យថាអាច​បណ្តាល​​មកពី​ប្រជាពលរដ្ឋសែស្រឡាយ​ចិនអុជធូបសែនឆេងម៉េង​នៅក្នុងវត្ត​​ រួចទៅផ្ទះបាត់ទៅបណ្តាលឲ្យ​ឆេះសំរាម​ក្នុងវត្ត​រាលដាលដល់ព្រៃ និង​ដើម​ឈើ​​អាកាស្យាតែម្តងទៅ ។

យ៉ាងណាក៍ដោយមកដល់​ម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ​អគ្គិភ័យមិនបានរាលដាលដល់​ផ្ទះអ្នកភូមិនោះទេ ​ដោយសារសមត្ថកិច្ច​ប្រើរថយន្ត​ពន្លត់​បាញ់ស្កាត់ ​និងអ្នកភូមិបាន​ទាញទុយោបាញ់ទឹកជួយទប់​ផងដែរ ៕