ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ស្រុក​សំរោង​ទង​ឃាត់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​សកម្ម​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​សំរោង​ទង​ឃាត់​ខ្លួន​ ខណៈ​ពួក​គេ​កំពុង​ចែក​ចាយ​គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​៥ និង​២៥នាទី​ ថ្ងៃ​ទី​១ មេសា ២០១៥ នៅ​ចំណុច​ខាង​ត្បូង​វត្ត​អង្គ​តា​ឡឹក

ខេត្ត​កំពង់​ស្ពឺ​ ៖ មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​សកម្ម​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ស្រុក​សំរោង​ទង​ឃាត់​ខ្លួន​ ខណៈ​ពួក​គេ​កំពុង​ចែក​ចាយ​គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​៥ និង​២៥នាទី​ ថ្ងៃ​ទី​១ មេសា ២០១៥ នៅ​ចំណុច​ខាង​ត្បូង​វត្ត​អង្គ​តា​ឡឹក តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ ក្នុង​ភូមិ​អង្គ​តា​ឡឹក ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ។

លោក​វរ​សេនីយ៍​ត្រី​ យុត សុផល អធិការ​នគរ​បាល​ស្រុក​សំរោង​ទង​បាន​ឱ្យ​ដឹង​ថា មុខ​សញ្ញាជួញដូរ​គ្រឿង​ញៀនទាំង​២​នាក់ ម្នាក់​ឈ្មោះ​ផល វណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់ រាម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ។ ទាំង​២​នាក់​រស់​នៅ​ក្នុង​ភូមិអង្គតា​ឡឹក ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

លោក​អធិការ​បន្ត​ថា ដោយ​មានការ​ចង្អុល​បង្ហាញ​ពី​​​លោក​ស្នង​ការ​ខេត្ត​ លោក​ក៏​បាន​ឱ្យ​លោក​ម៉ិច សុភាន់ អធិការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​ដឹក​នាំ​កម្លាំង​ធ្វើ​ការ​ស្រាវ​ជ្រាវ​កំណត់​មុខ​សញ្ញា​ច្បាស់​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១ មេសា ២០១៥ ក៏​ជួប​ប្រទះ​ឃើញ​មុខ​សញ្ញាទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​​ម៉ាក​គុប​ជ្រុង ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ពេល​នោះ​កម្លាំង​របស់​លោក​ក៏​ឃាត់​ខ្លួន​ដើម្បី​សួរ​នាំ​ និង​ឆែក​ឆេរ​ស្រាប់តែ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​នៅ​សល់​១​កញ្ចប់​តូច រួច​សមត្ថ​កិច្ច​ក៏​នាំ​មក​សាក​សួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង។

ក្រោយ​ពីសួរ​នាំ​រួច​ សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​១គ្រឿង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ខេត្​ចាត់​ការ​បន្ត​តាម​នីតិវិធី​៕