ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​អស់លទ្ធ​ភាពអប់រំ​កូន​រឿង​លួចលុយទៅ​លេង​ហ្គេម ចាប់​ប្រគល់​ឱ្យសមត្ថ​​កិច្ច

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​​ប្រុស​ម្នាក់​​ទើបតែ​អាយុ​១៣​ឆ្នាំ ​និង​កំពុង​តែ​រៀន​​ថ្នាក់​​ទី​៥ ​តែ​​មិនសូវ​​​ចូល​សាលា​​​​ទេ បែរជា​ទៅ​ញៀន​​ល្បែង​ហ្គេ​ម​ងើប​មុខ​មិន​រួច​ ​​មិនតែប៉ុណ្ណោះ​កូនប្រុស​នេះ​ ថ្លើមធំ​ហ៊ាន​លួច​លុយ​ឱ​ពុក-​ម្តាយ​រាប់រយ​ដុល្លារ​ទៅ​លេង​ល្បែង​ថែម​ទៀត ​ដោយសារ​​និង​

រាជធានីភ្នំពេញ ៖ ក្មេង​​ប្រុស​ម្នាក់​​ទើបតែ​អាយុ​១៣​ឆ្នាំ ​និង​កំពុង​តែ​រៀន​​ថ្នាក់​​ទី​៥ ​តែ​​មិនសូវ​​​ចូល​សាលា​​​​ទេ បែរជា​ទៅ​ញៀន​​ល្បែង​ហ្គេ​ម​ងើប​មុខ​មិន​រួច​ ​​មិនតែប៉ុណ្ណោះ​កូនប្រុស​នេះ​ ថ្លើមធំ​ហ៊ាន​លួច​លុយ​ឱ​ពុក-​ម្តាយ​រាប់រយ​ដុល្លារ​ទៅ​លេង​ល្បែង​ថែម​ទៀត ​ដោយសារ​​និង​ការ​អត់ទ្រាំ​ពុំ​បាន ហើយ​​ប្រដៅ​កូនមិន​ស្តាប់​ និង​ខ្លាច​កូន​ធ្លាក់​ទៅ​​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ​ទៀតនោះ ​កាលពី​ព្រឹក​​ថ្ងៃ​ទី​២  មេសា​ ២០១៥ ​ម្តាយ​បាន​ចាប់​កូន​ប្រុសរូបនេះ ​​ប្រគល់​ទៅ​ឱ្យ​​ប៉ូលិស​ប៉ុ​ស្តិ៍ទឹកថ្លា ខណ្ឌ​សែន​សុខ ​ចាត់ការ​ម្ត​ង​ ។

ប្រភពបានឱ្យ​ដឹងថា នៅ​ចំពោះ​មុខ​ប៉ូលិស​ ក្មេង​ប្រុស​​ខាងលើ​​បាន​​យំ​ខ្លាច​ប៉ូលិស ​និង​បាន​លើកដៃ​សំពះសុំទោស​​ម្តាយ​ថា ​ឈប់​លួច​លុយ​ទៅលេងហ្គេម​​ទៀត​ហើយ​ ។

ចំណែកឯ​ម្តាយ​​ឈ្មោះ​ចាន់ ​លី​ណា ​អាយុ​៣៦​ឆ្នាំ ជាអ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ ​និង​មាន​ទីលំនៅ​​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បាន​បញ្ជាក់​ថា ​កូនប្រុស​ម្នាក់​នេះ​​​វក់​នឹង​ល្បែង​ហ្គេ​ម​មែនទែន ​ពោល​ក្មេង​ប្រុស​នេះ​នៅ​កន្លែង​លេង​ហ្គេ​ម​ជាង​នៅផ្ទះ​ខ្លួនឯង ​គឺ​ចេញ​ពី​ផ្ទះ​​បាត់​ៗ ​ដោយ​ទៅ​លេង​ហ្គេ​ម​​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ក្នុង​សង្កាត់​ទឹកថ្លា​នោះ​​ទេ​ ។​ ​

ប្រភពបន្តថា ក្មេង​ប្រុស​រូបនេះ​​ហ៊ានលួច​លុយ​ចំនួន​៣​ដងហើយ​ អស់​លុយ​ចំនួន​៣០០​ដុល្លា​ថែម​ទៀត ​។ ​ដោយសារ​តែ​អប់រំ​មិន​ស្តាប់​និង​ទ្រាំ​មិន​បាន ​ទើប​ម្តាយ​ដាច់​ចិត្ត​ចាប់​កូន​ពី​កន្លែង​លេង​ហ្គេ​ម​​មក​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​ម្តង​។ ទោះបី​បែប​ណា​ ប៉ូលិស​បាន​ត្រឹមតែ​អប់រំ​ និង​ប្រគល់​ទៅ​ឱ្យ​ម្តាយ​វិញ​ ដោយសារ​តែ​កូន​នេះ​ជា​អ​នីតិជន​។

គួរ​បញ្ជាក់​ថា ​ល្បែង​ហ្គេ​ម​ប្រភេទ​អ៊ីនធើរណេតបង្កប់​ល្បែងភ្នាល់​បាល់​ចាញ់​​ឈ្នះ​រាប់រយ​រាប់​ពាន់ ​និង​ល្បែងស៊ីសង​ហ្គេ​ម​​ប្រភេទ​បាញ់​ត្រី ​និង​ល្បែង​កន្ទុយលេខ​​បាន​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ​​​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព