ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង គ​.​ជ​.​ប

8 ឆ្នាំ មុន

៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​… ៤​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​… ៤​និង​៤​ គឺ​ស្មើគ្នា​… ​បើ​បូក​គ្នា​ទៅ​ត្រូវជា​៨​នៅ​តែ​ស្មើ​ដដែល ។ ចង់បាន​សមាសភាព​មួយ​រូប​ទៀត ដើម្បី​កាច់​បំបាក់​ភាព​ស្មើគ្នា​ក្នុង​បំណង​រក​ភាព​ឈ្នះ

៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​… ៤​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​… ៤​និង​៤​ គឺ​ស្មើគ្នា​… ​បើ​បូក​គ្នា​ទៅ​ត្រូវជា​៨​នៅ​តែ​ស្មើ​ដដែល ។ ចង់បាន​សមាសភាព​មួយ​រូប​ទៀត ដើម្បី​កាច់​បំបាក់​ភាព​ស្មើគ្នា​ក្នុង​បំណង​រក​ភាព​ឈ្នះ ដែល​ជា​ល្បែង​របស់ គ​.​ជ​.​ប សម័យ​វប្បធម៌​សន្ទនា ។
ដូច្នេះ​សមាសភាព​ «​ម្នាក់​» ​ត្រូវ​តែល្បែង គ​.​ជ​.​ប

ស្ថិត​ក្នុង​ភាព ​«​ឯករាជ្យ​» ​យ៉ាង​ពិតប្រាកដ​ ។ អ្នកខ្លះ​ថា ម្នាក់​នេះ​ត្រូវ​តែ​មានចិត្ត​ឥត​លំអៀង មាន​យុត្តិធម៌​ដូច​ «​ព្រះ​» ។ សេចក្តីសម្រេច​ចិត្ត​របស់​សមាសភាព​ «​ម្នាក់​»​នេះ ឬ​ក៏​សន្លឹក​ឆ្នោត​របស់​បុគ្គល​ «​ម្នាក់​»​នេះ បើប្រសិន​មិន​មាន​ភាព ​«​ឯករាជ្យ​»​ទេ អាច​លើក​សង្គម​ឱ្យ​ «​ក្រឡាប់​»​ជាក់​ជា​មិន​ខាន ។

មាន​មតិ​ខ្លះ​និយាយ​ក្តែ​ង​ៗ​ថា ខ្មែរ​មាន​ជាង​១៤​លាន​នាក់​មិន​ជឿ​ថា «​រក​ម្នាក់​» មិន​បាន​…
មតិ​ច្រើន​ទៀត​និយាយ​ថា ល្មម​ឱ្យ​ពិបាក​រក​មែន ព្រោះ​សម័យ​ពហុបក្ស​នេះ ពិតមែន​មាន​អ្នកចេះ​ច្រើន​ក៏​ដោយ អ្នកចេះ​ច្រើន​ខ្លះ​នោះ​ «​បែកប្រាជ្ញា​» ​ស្ទើរ​អស់​ទៅ​ហើយ​…​អ្នកខ្លះ​ថា ចេះ​ហួសពេក​… «​ឆ្កួត​» ​រក​យកជាគ្នា​អត់​បាន​ទេ ។

ប៉ុន្តែ​ក៏​មាន​មតិ​ខ្លះ​ទៀត​ថា បើ​មនុស្ស​មួយ​នគរ​រក​«​ម្នាក់​ឯករាជ្យ​»​រក​ម្នាក់​«​បរិសុទ្ធ​»​មិន​បាន​ទេ មាន​តែ​យក​«​វិមាន​ឯករាជ្យ​» ឱ្យ​ឈរឈ្មោះ​ទើប​ជឿ​អត់​ខ្ចោះ ។
យ៉ាងណា​ក៏​ដោយ​ចុះ​…​រក​ម្នាក់​បាន​ហើយ​…​គាត់​ជា​សុភាពបុរស​តាំង​តែ​ពី​កំណើត​មក និង​ជា​បញ្ញវន្ត​ខ្មែរ​ពិត ។

មតិ​ចុង​ក្រោយ​ថា ល្បែង​មិន​ទុកចិត្ត​គ្នា​៤​និង​៤​បូក​១​នេះ បើ​ពិបាក​ពេក លុប​វាចោល​… ​ទៅ​សាង​ផ្នួស​ទៅ​… ​កុំមក​ធ្វើ​នយោបាយ នាំ​តែ​ផែនដី​ក្រឡាប់​… ​ហេ ! ហេ !
 
អា​ឡេវ