ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បុក​ម៉ូតូ​ពីក្រោយ​ហើយ​ចោទ​ថា​ម៉ូតូ​ជា​អ្នក​បុក​ទៅ​វិញ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹង​ជោក​ម្នាក់​ទៅ​ទិញ​មឹក​យក​ទៅ​សែន​ឆេ​ង​ម៉េ​ង​បាន​បើក​រ៉ឺ​ម៉ក​រេ​ពេញ​ផ្លូវ​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​ ហើយ​ចោទ​ថា​ម៉ូតូ​ជា​អ្នក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ខ្លួនទៅ​វិញ ។

រាជ​ធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹង​ជោក​ម្នាក់​ទៅ​ទិញ​មឹក​យក​ទៅ​សែន​ឆេ​ង​ម៉េ​ង​បាន​បើក​រ៉ឺ​ម៉ក​រេ​ពេញ​ផ្លូវ​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​ ហើយ​ចោទ​ថា​ម៉ូតូ​ជា​អ្នក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ខ្លួនទៅ​វិញ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើងកាល​ពីវេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១ ​មេសា តាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រ៉ឺ​ម៉ក​ម៉ូតូ​បើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​មាន​ដឹក​មឹក​កន្លះ​កេស​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​បើកបរ​ពី​លិចទៅ​កើត ស្របគ្នា​ជាមួយ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ពេលមក​ដល់​ចំណុច​ខាងលើ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ស្រវឹង​ខ្លាំង​ពេក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រេ​ពេញ​ផ្លូវ​ទៅ​បុក​ពីក្រោយ​​ម៉ូតូសង់​កូរ៉េ​​ពេញទំហឹង​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ដួល​បែកក្បាល​បន្តិច ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល ។

បើ​តាម​សម្តី​របស់​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មានឈ្មោះ យិ​ន សុង​ភី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្ត កំពង់ចាម បាន​ឲ្យ​ដឹង​ទាំង​​រវើរវាយ​ថា មុន​ពេល​កើត​គាត់​ទើបនឹង​ត្រឡប់​មក​ពី​ទិញ​មឹក​យក​ទៅ​សែន​ឆេ​ង​ម៉េ​ង​នៅ​ស្រុក​កំណើត​ថ្ងៃ​ទី​២ ​មេសា នេះ មិន​ទាន់បាន​ទៅ​សែន​ផង​ក៏​ត្រូវ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​ឲ្យ​ក្រឡាប់​កំពប់​មឹក​របស់​គាត់ ។ ពេល​ដែល​ប្រជាពលរដ្ឋ​ឮ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ប្រាប់​ថា​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​បែប​នេះ​នាំ​គ្នា​សើចគ្រប់​គ្នា ដោយសារ​តែ​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​នៅ​ខាងក្រោយ​ម៉ូតូ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ពីង ធូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ហៅក្រុម​រ៉ឺ​ម៉ក​ម៉ូតូ​មក​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​មក​ជួយ​ទេ ព្រោះ​គេ​ដឹង​ថា​គាត់​ស្រវឹងទៅ​ហើយ បន្ទាប់​មក​ទើប​ភាគី​ទាំង​ពីរ​ធ្វើការ​ចរចា​គ្នា ដោយ​ខាង​ម៉ូតូ​ទាមទារ​សំណង​២០ដុល្លារ ត្រូវ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​សង​១៥​ដុល្លារ​បញ្ចប់រឿង ៕