ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​សិកស្សា​២០១៤-២០១៥​នៅ​ខេត្តស្វាយរៀង​ថ្ងៃ​ទី​១ មេ​សា ២០១៥​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​ស៊ា​ន​បូ​រ៉ាត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​និង​កីឡា​និង​លោក​រស់​ឆាយ​អភិបាលរង​ខេត្ត​ដោយ​មាន​គណៈប្រតិភូ​ដឹកនាំ​កីឡា​

ខេត្តស្វាយរៀង​៖​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​សិកស្សា​២០១៤-២០១៥​នៅ​ខេត្តស្វាយរៀង​ថ្ងៃ​ទី​១ មេ​សា ២០១៥​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​ស៊ា​ន​បូ​រ៉ាត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​និង​កីឡា​និង​លោក​រស់​ឆាយ​អភិបាលរង​ខេត្ត​ដោយ​មាន​គណៈប្រតិភូ​ដឹកនាំ​កីឡា​និង​ក្មួយ​ៗ​កីឡាករ​កីឡា​ការ​នី​មក​ពី​២៥​រាជធានី ខេត្ត​សរុប​២៣៨៥​នាក់ ស្រី​៨៧៥​នាក់​ដែល​មាន​កីឡាករ​៤​វិញ្ញាសារ​គឺ​បាល់ទាត់​កុមា​រា បាល់ទាត់​កុមារី បាល់ទះ កុមា​រា​កុមារី បាល់បោះ​កុមា​រា​កុមារី និង​អត្តពលកម្ម​កុមា​រា​កុមារី ។

បន្ទាប់​ពីរ​លោក​រស់ ឆាយ​អភិបាលរង​ខេត្ត​អាន​ស​ន្ទ​រក​ថា​ស្វាគមន៍​និង​របាយការណ៍​អភិ​វ​ឌ្ឃ​ន៍​ផ្នែក​សេដ្ឋកិច្ច​និង​វិស័យ​នានា គឺ​រដ្ឋបាល​ខេត្ត​អនុវត្តន៍​បាន​រីក​ចំរើន​លើ​គ្រប់​វិ​ស​យ័​ជា​ពិសេស​វិ​ស​យ័​កីឡា​គឺ​បាន​ល្អ​ប្រសើ ។ លោក​ស៊ា​ន បូ​រ៉ាត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មាន​មតិ​សំណេះសំណាល​បើក​ការ​ប្រកួត​កីឡា​នោះ​ថា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​តែង​យកចិត្តទុកដាក់​លើ​ការងារ​អប់រំ​កាយ​និង​កីឡា​សំដៅ​កសាង​កាយសម្បទា​រឹង​មាំ​មាន​សុខភាព​ល្អ​ព​ន្លឿ​ន​ការ​សិក្សា​ឱ្យ​មាន​និរន្តរភាព​។​ជា​ពិសេស កីឡា​គឺ​នាំ​មក​សាមគ្គីភាព​មិត្តភាព​និង​ចេះ​អ​ព្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​រដ្ឋលេខាធិការ​ក៏​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្មួយ​ៗ​កុមា​រា កុមារី​ជា​កីឡាករ​ថា​សូម​ក្មួយ​ៗ​កុំ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ​ដូច​ជា​ការ​សេព​គ្រឿងញៀន​ល្បែងស៊ីសង​ដែល​សង្គម​ស្អប់ខ្ពើម​និង​ក្មួយ​ៗ​ត្រូវ​ប្រឹងប្រែង​ប្រកួត​កីឡា​តាម​បច្ចេកទេស​ហើយ​គណៈកម្មការ​អាជ្ញាកណ្តាល​ដឹកនាំ​ប្រកួត​គ្រប់​វិញ្ញាសារ​ត្រូវ​គោរព​និយាម​ការ​បច្ចេកទេស​ដើម្បី

ធានា​ដឹកនាំ​ការ​ប្រកួត​ប្រកបដោយ​យុត្តិធម៌​ស្រប​តាម​គោលការណ៍​Fair Play បណ្តុះបណ្តាល​ឲ្យ​ក្លាយទៅជា​កីឡាករ​កីឡា​ការ​នី​ឆ្នើម​តំណាង​ឲ្យ​ជាតិ​នៅ​ថ្ងៃ​អនាគត់​។

បន្ទាប់​មក​មានការ​ប្រកួត​កីឡាបាល់ទាត់​កុមា​រា​រវាង​កីឡាករ​ម្ចាស់ផ្ទះ​ខេត្តស្វាយរៀង​ជាមួយ​កីឡាករ​ខេត្តបន្ទាយមានជ័យ​លទ្ធផល​ក្រុម​កីឡាករ​បាល់ទាត់​កុមា​រា​ខេត្តស្វាយរៀង​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​បាល់ទាត់​កុមា​រា​ខេត្តបន្ទាយមានជ័យ​៧​គ្រាប់​ទល់​និង​សូន្យ ។ តង់​ទី​១​ក្រុម​កីឡាករ​បាល់ទាត់​កុមា​រា​ខេត្តស្វាយរៀង​លេង​បាន​ល្អ​កីឡាករ​ពាក់​ស្លាក​លេខ​១៧​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ម្នាក់ឯង បន្ទាប់​មក​កីឡាករ​លេខ​៧​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​និង​កីឡាករ​លេខ​៩​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់ ។​ដូច្នេះ​តង់​ទី​១​ក្រុមកីឡា​បាល់ទាត់​កុមា​រា​ខេត្តស្វាយរៀង​យកឈ្នះ​ក្រុមកីឡា​បាល់ទាត់​កុមា​រា​ខេត្តបន្ទាយមានជ័យ​៤​គ្រាប់​ទល់​និង​សូន្យ​ហើយ​នៅ​តង់​ទី​២​ក្រុមកីឡា​បាល់ទាត់​កុមា​រា​ខេត្តស្វាយរៀង​លេង​បាន​ល្អ​កីឡាករ​លេខ​៧​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​កីឡាករ​លេខ​៩​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់ បញ្ចប់​ការ​ប្រកួត​ក្រុមកីឡា​បាល់ទាត់​កុមា​រា​ខេត្តស្វាយរៀង​ប្រកួត​យកឈ្នះ​ក្រុម​កីឡាករ​បាល់ទាត់​កុមា​រា​ខេត្តបន្ទាយមានជ័យ​៧​ទល់​និង​សូន្យ ៕