ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ប្រារព្ធ​ពិធី​សម្ពោធ​សាខា​ថ្មី​៤កន្លែង​នៅរាជធានីភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ ២០១៥ ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (HLBCAM) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ធនាគារ ហុង លី​អុង ប៊ើ​ហា​ដ ម៉ា​ឡេ​ស៊ី បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ នូវ​សាខា​ថ្មី​របស់​ខ្លួន​ចំនួន​៤​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ ២០១៥ ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (HLBCAM) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ធនាគារ ហុង លី​អុង ប៊ើ​ហា​ដ ម៉ា​ឡេ​ស៊ី បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ នូវ​សាខា​ថ្មី​របស់​ខ្លួន​ចំនួន​៤​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល និង​ដំណើរការ​នៃ​សេវាកម្ម​ធនាគារ​របស់​ខ្លួន​ដល់  វិស័យ​ពាណិជ្ជកម្ម និង​អតិថិជន​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ពិធី​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៃ​សាខា​ផ្សារ​អូ​ឡាំ​ពិ​ក សាខា​ទួល​គោក សាខា​ម៉ៅ​សេ​ទុង និង​សាខា​ពេទ្យ​លោកសង្ឃ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកស្រី ខៀវ បុប្ផា​ភួង  ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង លោក ចូ ហ្វា​រ៉ូ​ជៀ អគ្គនាយក​ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ។

លោក ចូ ហ្វា​រ៉ូ​ជៀ បាន​មាន​ប្រសាសន៍​ថា  «​ការ​បើក​សម្ពោធ​សាខា​ថ្មី​ទាំង​៤​នៅ​នេះ និង​គម្រោង​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណេ​ត​នៅ​ខែ​ក្រោយ​បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ឥត​ងាករេ​របស់​យើងខ្ញុំ​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​នាំ​យក​ម៉ាស៊ីន “Mach” ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត មក​ក្នុង​ប្រទេស​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​បើក​គណនី និង​ទទួល​បាន​កាត​អេ​ធី​អឹ​ម ក្នុង​រយៈពេល​តិច​ជាង​៦​នាទី ដោយ​មិន​ចាំបាច់​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ឯកសារ​អ្វី​ទាំងអស់​»​។

លោក ចូ ហ្វា​រ៉ូ​ជៀ បាន​បន្ថែម​ទៀត​ថា «​ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី នឹង​ពង្រឹង​កេរដំណែល និង​បទ​ពិសោធន៍​របស់​ខ្លួន ក្នុង​ការ​ជួប​ប្រឹក្សា​យោបល់​អំពី​តម្រូវការ​ជា​ជំហាន​ៗ​របស់​អតិថិជន និង​ផ្តល់​ជូន​ពួក​គាត់​នូវ​សេវាកម្ម​ធនាគារ​ដ៏​ទូលំទូលាយ និង​មាន​ឯកទេស​ក្នុង​ប្រទេស​កម្ពុជា​។ ធនាគារ​នេះ ផ្តល់​ជូន​នូវ​ផលិតផល​ចម្បង​ៗ​របស់​ធនាគារ​ចំនួន​៦ គឺ គណនី​សន្សំ គណនី​ចរន្ត ការ​ផ្ទេរ​ប្រាក់ ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក រួម​ជាមួយ​ប្រាក់​កម្ចី​សម្រាប់​ធ្វើ​អាជីវកម្ម និង​កម្ចី​សម្រាប់​បុគ្គល​ផ្ទាល់ខ្លួន ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោកស្រី ខៀវ បុប្ផា​ភួង ក៏​បាន​បង្ហាញ​សេចក្តី​សាទរ​របស់​លោកស្រី ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ធនាគារ ហុង លី​អុង ក្នុង​ការ​រួមចំណែក​ដល់​កំណើន​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ លោកស្រី​បាន​លើក​ឡើង​ថា​៖ «​កំណើន​នៃ​សេដ្ឋកិច្ច​របស់​យើង គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​។ ការ​រីក​ចម្រើន​របស់​ធនាគារ​ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី គឺជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​រីក​ចម្រើន របស់​សេដ្ឋកិច្ច​កម្ពុជា​ ៕