ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មុខ​បោក​ចូល​ក្រោម​រថយន្ត​កិន​ស្លា.ប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មុខ​បោក​ដួលចូល​ក្រោម​រថយន្ត​​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៩​ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ​មេសា

រាជធានី​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មុខ​បោក​ដួលចូល​ក្រោម​រថយន្ត​​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៩​ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ​មេសា ឆ្នាំ​២០១៥ តាមបណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា​C​១២៥ ស៊េរី​ឆ្នាំ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-7981 ទើប​ចេញពី​ធ្វើការ​ថែម​ម៉ោង​ក្នុង​រោងចក្រ​​ ​ហើយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន ខណៈ​ដល់​ចំណុច​កើត​ហេតុ​មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​ជន​រង​គ្រោះ​ចាប់​ហ្វ្រាំ​ងមុខ​ភ្លាម​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ផ្លា​ត​បោក​ចូល​ក្រោម​រថយន្ត​ហ្វ​ត ដែល​កំពុង​ធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នាកិន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ជន​រង​គ្រោះ មានឈ្មោះ ហយ អ៊ា​ម ភេទ​ប្រុស អាយុ២៣​ឆ្នាំ​ ធ្វើការ​នៅ​រោងចក្រ​ព្រិ​ន​ធឺ​ង​ជេ​ល ខេ​ម​បូ​ឌា ស្នាក់​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​ញំ​ង​ធំ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្ដកំពង់ចាម ។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​មាន ឈ្មោះ សុខ សា​វុ​ធ ភេទ​ប្រុស អាយុ​៥២ឆ្នាំ ជាម​ន្ដ្រី​អគ្គិសនី ស្នាក់​នៅ​ភូមិ​ចំរើនផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​វាស់វែង ហើយ​បាន​នាំ​យក​រថយន្ដ ​និង​ម៉ូតូ​ទៅ​ការិយាល័យចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ។ ចំណែក​សាកសព​បាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​