ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុនធំ​បុកជាមួយម៉ូតូC125 ស្លា.ប់១ របួសធ្ងន់២

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ កាលពីវេលាម៉ោង​០៩ និង១៥នាទីព្រឹក​ថ្ងៃទី​០១​ មេសា ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០១២E ក្នុង​ភូមិ​សូរិយា ឃុំកូប ស្រុកអូរជ្រៅ ​មាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធុនធំ​ ពណ៌ស​-ខៀវ ពាក់​ស្លាក​

ខេត្តបន្ទាយ​មានជ័យ ៖ កាលពីវេលាម៉ោង​០៩ និង១៥នាទីព្រឹក​ថ្ងៃទី​០១​ មេសា ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០១២E ក្នុង​ភូមិ​សូរិយា ឃុំកូប ស្រុកអូរជ្រៅ ​មាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធុនធំ​ ពណ៌ស​-ខៀវ ពាក់​ស្លាក​លេខ​​ភ្នំពេញ3B-8695 បុក​ជាមួយ​ម៉ូតូ​ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ប.ជ1H-6906 និង​បុក​​ជាមួយ​រថយន្ត​ខូច​កំពុង​ចត​លើ​ផ្លូវ​ផង​ដែរ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រងរបួស២នាក់ ។

ប្រភព​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ដែលស្លាប់​ឈ្មោះ​យៃ កៃ ភេទស្រី​ អាយុ​៥៥​ឆ្នាំ​ និ​ងអ្នក​រងរបួស២នាក់ម្នាក់​ឈ្មោះ​មិត្ត វេត អាយុ​៥៥​ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ធ​ មានទីលំនៅ​ក្នុងភូមិ​ដឿ ឃុំគោកកឋិន ស្រុកថ្មពួក និង​ម្នាក់​ទៀត​ឈ្មោះ​សំ ឃុន ភេទប្រុស អាយុ​៤៧​ឆ្នាំ ជា​​ជាង​ជួស​ជុលម៉ូតូ​ មានទីលំនៅ​ក្នុងភូមិទួលពង្រ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយពេលកើតហេតុ អ្នក​បើក​រថយន្ត​ធុន​ធំបង្ក​បានរត់គេចខ្លួនបាត់ ។