ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ជាប់ពាក់ព័ន្ធ​ករណីបោកគ្រាប់បែក​នៅផ្ទះ​ក្រុមប្រឹក្សា​​សង្កាត់ឃ្មួញ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ដែល​​ជាប់ពាក់ព័ន្ធ​​ករណី​បោក​គ្រាប់បែក​នៅផ្ទះ​ក្រុមប្រឹក្សា​សង្កាត់​ឃ្មួញ ក្នុងភូូមិ​សែនសុខ​ ត្រូវ​កម្លាំង​​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវរក​ចាប់​ខ្លួនបាន​ កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី​០១ មេសា ២០១៥ នេះ ស្ថិតនៅចំណុច​ផ្លូវ​២០០៤

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់ដែល​​ជាប់ពាក់ព័ន្ធ​​ករណី​បោក​គ្រាប់បែក​នៅផ្ទះ​ក្រុមប្រឹក្សា​សង្កាត់​ឃ្មួញ ក្នុងភូូមិ​សែនសុខ​ ត្រូវ​កម្លាំង​​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវរក​ចាប់​ខ្លួនបាន​ កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី​០១ មេសា ២០១៥ នេះ ស្ថិតនៅចំណុច​ផ្លូវ​២០០៤ ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​ត្រឡប់មកពី​លេងប្រពន្ធវិញ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​អេង បូលីន អាយុ​២៦​ឆ្នាំ បាន​គេចខ្លួន​ទៅនៅបែកចានធ្វើ​ជាកម្ម​ក​រសំណង់ ។

ប្រភពបន្តថា ជន​សង្ស័យ​រូបនេះ​ គឺជា​អ្នក​ឌុប​ក្នុង​ការ​ធ្វើ​សកម្មភាពបោកគ្រាប់បែក​ទៅលើផ្ទះ​របស់ក្រុមប្រឹក្សា​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​នាពេលកន្លងមក ដែលបណ្តាលឱ្យ​កូនប្រុសម្នាក់​ស្លាប់ និង​រងរបួស​ចំនួន​៤នាក់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព