ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​កក់ខែ​​លាយឡំ​​​ខ្យល់​បក់​បោក​បំផ្លាញ​ផ្ទះ​អស់​៦១​ខ្នង របួស​ធ្ងន់​ស្ត្រី​ម្នាក់នៅ​ស្រុក​ត្រពាំង​ប្រាសាទ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​៦១​ខ្នង​ត្រូវ​បាន​ដួល​រំលំ​ និង​ប៉ើង​ដំបូល​ រីឯ​ស្ត្រីម្នាក់​រង​របួសធ្ងន់​ដោយ​សារ​ផ្ទះ​រលំ​បោក​ត្រូវ​ក្បាល ខ​ណៈមាន​​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​​នឹង​ខ្យល់​បក់​បោក​​​ខ្លាំង

ខេត្ត​ឧត្តរមានជ័យ  ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​៦១​ខ្នង​ត្រូវ​បាន​ដួល​រំលំ​ និង​ប៉ើង​ដំបូល​ រីឯ​ស្ត្រីម្នាក់​រង​របួសធ្ងន់​ដោយ​សារ​ផ្ទះ​រលំ​បោក​ត្រូវ​ក្បាល ខ​ណៈមាន​​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​​នឹង​ខ្យល់​បក់​បោក​​​ខ្លាំង​ កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៣១ ​មីនា​ ២០១៥​​ ​នៅ​ក្នុង​ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ​។        

លោក​នៅសំ តារា​រិ​ទ្ធ​ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា​ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិក្នុង​ឃុំ​បាក់​អន្លូង ​ក្នុង​នោះ​មាន​ភូមិ​ស្រែ​ល្អ​ចំនួន​២០​ខ្នង​ផ្ទះ ​ភូមិ​ទួល​ប្រសើរ​ចំនួន​២៦​ខ្នង​ផ្ទះ​ និង​ភូមិ​សុខ​សេរី​ចំនួន​១៥​ខ្នង​ផ្ទះ​ដែល​ត្រូវ​ដួលរ​លំ និង​ប៉ើង​ដំបូល​មាន​ចំនួន​៦១​ខ្នង ​​​ខ​ណះ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​​លាយឡំ​នឹង​ខ្យល់​បក់​បោក​ខ្លាំង​។​

ចំណែក​ស្ត្រី​ដែល​រង​របួស​ធ្ងន់​ឈ្មោះ​ម៉ៅ គឿ​ន​ អាយុ​៤៩​ឆ្នាំ ​រស់នៅ​ក្នុងភូមិស្រែ​ល្អ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​។

លោក​អភិបាលស្រុក​បន្ត​ថា នៅ​ពេល​នេះ​អាជ្ញាធរ បាន​បញ្ជូន​ក្រុមការងារ​ឱ្យ​ចុះ​ទៅ​អន្តរាគមន៍ ​ជួយ​ដល់​ប្រពល​រដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​រលំ​ផ្ទះ​ និង​បាន​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ​រៀបចំ​​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ជូន​ពួកគាត់ និង​ធ្វើ​របាយ​ការណ៍​​អំពី​ទំហំនៃ​ការ​ខូចខាត​។

គ្រោះ​មហន្តរាយ​ខ្យល់ព្យុះ ក្រៅពី​លំនៅឋាន​របស់​ប្រជាពលរដ្ឋជា​ច្រើន​ខ្នង ឯ​ដំណាំ​មួយ​ចំនួន រួម​ទាំង​ដើមឈើ​ផ្សេង​ៗ​ដែល​នៅ​ក្បែ​លំនៅឋាន​ប្រជាពលរដ្ឋ និង​ដើមឈើ​នៅ​ក្នុងព្រៃ​ក៏​ត្រូវ​ខ្យល់​រលំ​ដួលបាក់មែក​ធ្លាក់​មក​ដី​ជា​ច្រើន​កន្លែង តែ​​មិន​បាន​ប៉ះពាល់​ដល់​សត្វពាហនៈ​គោក្របីទេ​៕