ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ចុះហត្ថលេខា​លើ​គម្រោង​បទ​ឈប់​បា.ញ់​គ្នា​ថ្នាក់​ជាតិ

9 ឆ្នាំ មុន

បណ្តា​អ្នក​ចរចា​សន្តិភាព​របស់​រដ្ឋាភិបាល​ភូមា និង​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច កាលពី​ថ្ងៃ​ទី​៣១ មីនា នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​បាន​ចុះហត្ថលេខា​ជា​បណ្តោះអាសន្ន​លើ​គម្រោង​កិច្ចព្រមព្រៀង

បណ្តា​អ្នក​ចរចា​សន្តិភាព​របស់​រដ្ឋាភិបាល​ភូមា និង​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច កាលពី​ថ្ងៃ​ទី​៣១ មីនា នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​បាន​ចុះហត្ថលេខា​ជា​បណ្តោះអាសន្ន​លើ​គម្រោង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ ACN ដែល​មាន​៧​ជំពូក​មួយ​ក្រោយ​ការ​ចរចា​គ្នា កាលពី​ថ្ងៃ​ទី​២៩ មីនា មក ។

ប្រធានាធិបតី​ភូមា លោក ថេ​ន សេន មាន​វត្តមាន​ក្នុង​ឱកាស​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នោះ ដោយ​គណៈកម្មាធិការ​ការងារ​ទទួល​បន្ទុក​ធ្វើ​ឱ្យ​មាន​សន្តិភាព UPWC និង​ក្រុម​សម្របសម្រួល​សម្រាប់​បទ​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ NCCT របស់​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច ។

សមាជិក​៥​រូប​របស់ UPWC និង​របស់ NCCT បាន​ចូលរួម​ក្នុង​ការ​ចុះហត្ថលេខា លើ​ឯកសារ​នេះ ។

ថ្លែង​មុន​ពេល​ចុះហត្ថលេខា​លើ​គម្រោង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា លោក​ថេ​ន​សេន​ចាត់​ទុក​បណ្តា​អ្នក​ចរចា​សន្តិភាព ថា​ជា​ស្ថាបនិក​សន្តិភាព​ដែល​នឹង​ត្រូវ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ ។ លោក​បន្ត​ថា ការ​ចុះហត្ថលេខា​នេះ បើកផ្លូវ​ទៅ​រក​ការ​ចរចា​គ្នា​ខាង​នយោបាយ ។

បេសកជន​ពិសេស អ​.​ស​.​ប ប្រចាំ​ភូមា​លោក VIJAY NAMBIAR ក៏​មាន​វត្តមាន​នា​ឱកាស​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​ជាមួយ​បេសកជន​ពិសេស​របស់​ក្រសួងការបរទេស​ចិន​លោក វា​៉​ង យី​ញ​ហ្វា​ន ដែរ ។

គម្រោង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ​ត្រូវ​បាន​បង្ហើយ​កាលពី​ថ្ងៃ​ទី​៣០ មីនា ដែល​កំណត់​ពី​ការ​បញ្ចប់​ការ​ចរចា​សន្តិភាព​រយៈពេល​ដែល​ទៅ​១​ឆ្នាំ​៤​ខែ ។

គេ​គ្រោង​ថា គម្រោង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ នឹង​ត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​នៅ​រដ្ឋធានី​ណៃ​ពិដោ ដោយ​មេដឹកនាំ​រដ្ឋាភិបាល​និង​មេដឹកនាំ​នៃ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច ៕