ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ​ហ៊ុន សែន​ ​៖ បេក្ខភាព​​សមាជិក គ.ជ.បទី៩​ ​ត្រូវតែលោក ហង្ស ពុទ្ឋា

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ សម្តេចតេជោ​ ​ហ៊ុន សែន​ ​បានមានប្រសាសន៍ថា​​ “បេក្ខភាពសមាជិក​ ​គ.ជ.បទី៩​ ​​ត្រូវតែលោក ​ហង្ស ពុទ្ឋា ​​បើមិនដូច្នោះ​ខ្ញុំមិនព្រម” ។

ខេត្តស្ទឹងត្រែង ​៖ សម្តេចតេជោ​ ​ហ៊ុន សែន​ ​បានមានប្រសាសន៍ថា​​ “បេក្ខភាពសមាជិក​ ​គ.ជ.បទី៩​ ​​ត្រូវតែលោក ​ហង្ស ពុទ្ឋា ​​បើមិនដូច្នោះ​ខ្ញុំមិនព្រម” ។

សម្តេច​នាយក​រដ្ឋមន្រ្តី​បញ្ជាក់ជំហរ​បែបនេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី០១​ ​មេសា ២០១៥​ ​ក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើបា្រស់​ជាផ្លូវការ នូវស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ ​និងផ្លូវតភ្ជាប់ពី​​ខេត្តស្ទឹងត្រែង​ទៅព្រះវិហារ​​ ដើម្បីឆ្លើយតបទៅ​នឹងលោក សម រង្ស៊ី ​ដែលផ្ញើសារ ​SMSទៅសម្តេចតេជោ​​ សុំផ្លាស់ប្តូរ​បេក្ខភាព​លោក​ ហង្ស ពុទ្ឋា​ ​ដាក់ជំនួសវិញ​ដោយបេក្ខភាពមួយរូប​ក្នុងចំណោម៣រូបរួមមាន៖​ លោក គល់ បញ្ញា ​នាយកប្រតិបត្តិអង្គការ ​ខុមហ្រ្វេល , លោក នី ចរិយា​ ប្រធានផ្នែក​ស៊ើបអង្កេតនៃ​អង្គការសិទ្ឋិមនុស្សអាដហុក​ និង លោក ហ៊ីង ធីប្ញទ្ឋិ ​ព្រះរាជអាជ្ញា​អមតុលាការកំពូល។

យ៉ាងណាក៍​ដោយបើតាមសម្តេចតេជោ ​​ហ៊ុន សែន​​ បើគ.ជ.បថ្មី​មិនទាន់​ត្រូវជ្រើសតំាងទេ ​​គ.ជ.បចាស់ ​​គឺលោក អ៊ឹម សួស្តី​នៅបន្តដដែល ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕