ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​ជនជាតិ​រុស្ស៊ីបា.ញ់​បោះ​សេរី​ក្បែរ​ភោជ​នីយ​ដ្ឋាន​ឆ្នេរ​ម្លប់​ជ្រៃ​​ត្រូវសមត្ថ​កិច្ច​ចាប់ខ្លួន​បានហើយ

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ៖ ជនជាតិ​រ៉ុ​ស្ស៊ី​ម្នាក់​ដែល​គេ​អះអាង​ថា​ ជាមេក្រុម​ជនល្មើស​បា.ញ់បោះ​សេរី​នៅ​ក្បែរ​ភោ​ជនី​យ​ដ្ឋា​ន​ឆ្នេរ​ម្លប់​ជ្រៃ​​​កាលពី​កំឡុង​ខែ​កុម្ភៈ​កន្លង​មក ត្រូវ​បាន​សមត្ថកិច្ច​​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​បាន​ហើយ

ខេត្ត​ព្រះ​សីហ​នុ៖ ជនជាតិ​រ៉ុ​ស្ស៊ី​ម្នាក់​ដែល​គេ​អះអាង​ថា​ ជាមេក្រុម​ជនល្មើស​បាញ់បោះ​សេរី​នៅ​ក្បែរ​ភោ​ជនី​យ​ដ្ឋា​ន​ឆ្នេរ​ម្លប់​ជ្រៃ​​​កាលពី​កំឡុង​ខែ​កុម្ភៈ​កន្លង​មក ត្រូវ​បាន​សមត្ថកិច្ច​​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​បាន​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ​មីនា​​ តាម​ដីការ​លេខ​៣៣៩ ​ចុះ​ថ្ងៃ​ទី​១៩​ មី​នា​ ២០១៥ ដោយ​លោកស្រី លី សូ​ដា​ណែ​ត​។

យោង​តាម​ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លេខ​៤០២​ ចុះ​ថ្ងៃ​ទី​១៦ ​កុ​ម្ភៈ ២០១៥ ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ឱ្យធ្វើ​ការ​ស៊ើបសួរ​លើឈ្មោះ ANDREI TCEKHANSKII ហៅស្ទាំង​ធំ ជាជនជាតិ​រុស្ស៊ី ភេទប្រុស កើត​ថ្ងៃ​ទី​២២​​កុ​ម្ភៈ ​​១៩៧៩  ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​២៧ ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង-ខេត្ត​ព្រះ​សីហ​នុ កាន់​លេខ ៦៤N៩២១២៧៤៥ សុពលភាព​ថ្ងៃ​ទី​០៦ ធ្នូ ២០១៨ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស ប្រ​ព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៣​ កុម្ភៈ ២០១៥ បទល្មើស​ដែល​មាន​ចែងឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ២១៨​នៃ​ក្រមព្រហ្មទណ្ឌ​។

​គួរ​រំ​លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៥ នៅ​ក្បែរ​ភោ​ជនី​យ​ដ្ឋា​ន​ឆ្នេ​រម្លប់​ជ្រៃ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះ​សីហ​នុ មានហេតុ​ការណ៍​បាញ់បោះ​សេរី និងវាយតប់​គ្នា​រវាង​ជនបរទេស​២​ក្រុម​បណ្តាល​ឱ្យមនុស្ស​២​នាក់​រង​របួសធ្ងន់ ​និង​ស្រាល ហើយ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយមក​បាន​២​ថ្ងៃ​ សមត្ថកិច្ច​​បានឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ហើយនៅថ្ងៃ​ទី​៣១​ មី​នា​ ​២០១៥​ សមត្ថកិច្ច​បាន​បន្ត​ចាប់ខ្លួន​មនុស្ស​ម្នាក់​ទៀត​បញ្ជូន​ទៅ​កាន់​ព​ន្ឋ​ធនាគារ​ខេត្ត ដើម្បី​ឃុំខ្លួន​រង់ចាំ​បើក​សវន​ការផ្តន្ទាទោស​តាម​ច្បាប់​៕​