ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ដោះ​ដូរ​និង​កីឡាករ​របួស​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​នៅ​តំបន់​អឺ​រ៉ុប

9 ឆ្នាំ មុន

* ក្លិប Liverpool សម្តែង​ការ​រីករាយ​ដែល​កីឡាករ​រ៉ា​ហ៊ី​ម ស្ទ័​រលីង ចូល​លេង​ឱ្យ​ក្លិប​វិញ
ក្លិប​ហង្ស​ក្រហម Liverpool បើ​មានឱកាស​ស្ថិត​នៅ​លំដាប់​ទី​៤ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស នឹង​បាន​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ពេល​ទៅ​

* ក្លិប Liverpool សម្តែង​ការ​រីករាយ​ដែល​កីឡាករ​រ៉ា​ហ៊ី​ម ស្ទ័​រលីង ចូល​លេង​ឱ្យ​ក្លិប​វិញ
ក្លិប​ហង្ស​ក្រហម Liverpool បើ​មានឱកាស​ស្ថិត​នៅ​លំដាប់​ទី​៤ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស នឹង​បាន​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ពេល​ទៅ​សួរសុខទុក្ខ​ក្លិប​កាំភ្លើង​ធំ Arsenal ក្នុង​ស​ប្តា​ហ៍​នេះ​ក្រោយ​ពី​កីឡាករ​រ៉ា​ហ៊ី​ម ស្ទ័​រលីង ខ្សែបម្រើ​វ័យក្មេង​ជា​សះ​ពីរ​បួស​អាច​ចូល​លេង​ឱ្យ​ក្លិប​វិញ ។

លោក​រ៉​យ ហត​សុ​ន គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​រ៉ា​ហ៊ី​ម ស្ទ័​រលីង មាន​ទម្រង់​នៃ​ការ​លេង​ល្អ អាច​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើសជាតិ​លី​ទុ​យ​អា​នី ៤-០ ក្នុង​ការ​ប្រកួត​ជម្រុះ​យូ​រ៉ូ ២០១៦ បាន​រង​របួស​ម្រាមជើង​ត្រូវ​សម្រាក​ព្យាបាល និង​គ្មាន​ឈ្មោះ​ចូល​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​អីុ​តា​លី​នៅ​ថ្ងៃ​ទី​៣១ មីនា ទេ ។

ប្រភព​ពី​ដេ​លី​ម៉េ​ល ផ្សាយ​ថា កីឡាករ​អាយុ​២០​ឆ្នាំ​រូប​នេះ​ត្រូវ​សម្រាក​ព្យាបាល ប៉ុ​ន្តែ​ក៏​មានឱកាស​ច្រើន​នឹង​វិល​ត្រឡប់​ទៅ​ជួយ​ក្លិប Liverpool ជួប​ជាមួយ Arsenal នៅ​ថ្ងៃ​ទី​៤ មេ​សា​ខាង​មុខ​ដើម្បី​ដណ្តើម​តំណែង​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក ។

* Chelsea រីករាយ​ដែល ច​ន ធឺ​រី ខ្សែការពារ​ប្រធាន​ក្រុម​ក្លិប​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ
ច​ន ធឺ​រី ខ្សែការពារ​ក្លិប Chelsea អាយុ​៣៤​ឆ្នាំ សម្រេចចិត្ត​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ដោយ​ប្រកាស​ថា នឹង​សហការ​ជាមួយ​មិត្ត​រួម​ក្លិប​ដណ្តើម​ជើងឯក​ឱ្យ​ក្លិប​ឱ្យ​ខាង​តែ​បាន ។ កីឡាករ​ច​ន ធឺ​រី ថ្លែង​ថា «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​បន្ត​កុងត្រា​ជាមួយ Chelsea​។ សង្ឃឹមថា ខ្ញុំ​និង​មិត្តភក្តិ​គ្រប់​រូប រួម​ទាំង​គ្រូបង្វឹក នឹង​នាំ​យក​លាភ​សំណាង​ដល់​ក្លិប​ឱ្យ​ខាង​តែ​បាន​ក្នុង​រដូវ​កាល​នេះ​» ។

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប Chelsea បង្ហើប​ឱ្យ​ដឹង​ថា «​កិច្ចសន្យា​ថ្មី​នេះ​មិនមែន​មាន​ន័យ​ថា ជា​ការ​អរគុណ​ទេ ប៉ុ​ន្តែ​ដោយសារ ច​ន ធឺ​រី មាន​ទម្រង់​នៃ​ការ​លេង​ល្អ​ក្នុង​ឋានៈ​ជា​ខ្សែការពារ​ឆ្នើម ខ្ញុំ​ត្រេកអរ​ដែល​គេ​បាន​ទទួល​កុងត្រា​ថ្មី​» ។

* ក្លិប Buyern Munich នឹង​ចំណាយ​៣៥​លាន​ផោន​ទិញ​កីឡាករ Kevin De Bruyne ពី​ក្លិប Wolfsburg
កាសែត Bild របស់​អា​ល្លឺ​ម៉​ង់​ផ្សាយ​ថា ក្លិប Bayern Munich ចាប់អារម្មណ៍​ទិញ​កីឡាករ Kevin De Bruyne ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​របស់​ក្លិប Wolfsburg ។

ក្លិប Bayern Munich ត្រៀម​ចំណាយ​ប្រាក់​៣៥​លាន​ផោន​សុំ​ទិញ​កីឡាករ Kevin De Bruyne ក្រោយ​ពី​កីឡាករ​អាយុ​២៣​ឆ្នាំ​រូប​នេះ​អាច​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុង​ការ​ប្រកួត​ចំនួន​២៦​លើក ដឹកនាំ​ក្លិប Wolfsburg ស្ថិត​នៅ​លំដាប់​ទី​២ មាន​៥៤​ពិន្ទុ​តាម​ពីក្រោយ​ក្លិប Bayern Munich ដែល​នៅ​កំពូល​តារាង​ចំនួន​១០​ពិន្ទុ​។ Kevin De Bruyne អាច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​ចូល​ទៅ​ដល់​ជុំ​ទី​៨ ចុង​ក្រោយ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៤ ។ កីឡាករ​រូប​នេះ​ដោយសារ​គ្មាន​ឱកាស​បាន​លេង​ប្រាកដប្រជា​ជាមួយ Chelsea ក៏​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Wolfsburg ជាមួយ​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ​២០១៩​។ ក្លិប Bayern Munich ចង់បាន​កីឡាករ​រូប​នេះ​មក​ជំនួស​អា​យ៉េន រ៉​ប់​បេន និង​ហ្វ្រ​ង់​រី​បេ​រី ដែល​បច្ចុប្បន្ន​កំពុង​ចុះ​ខ្សោយ ៕