ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូបើក​គេច​ជង្ហុក ​រថយន្ត​សា​មុ​យ​មក​ពី​ក្រោយបុក​របួសធ្ងន់​ម្នាក់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​វាងគេច​ជង្ហុក​ត្រូវ​រថយន្ត​សា​មុ​យ​បើក​បុក​កង់​មុខ​ម៉ូតូ​ធ្វើ​ឲ្យ​វៀច​ក​ម៉ូតូ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៣១ ​​មីនា

រាជ​ធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​វាងគេច​ជង្ហុក​ត្រូវ​រថយន្ត​សា​មុ​យ​បើក​បុក​កង់​មុខ​ម៉ូតូ​ធ្វើ​ឲ្យ​វៀច​ក​ម៉ូតូ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៣១ ​​មីនា តាម​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ  បើកបរដោយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ ​​តាម​ផ្លូវ​លេខ​២០០៤ ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ខាងលើ​ផ្លូវ​ក្រហេង​ក្រហូង​ធំ​ៗ​ពេក​អ្នក​បើក​ម៉ូតូ​បាន​បើក​វាង​ទៅ​ខាងឆ្វេង​ដៃ​ដើម្បី​គេច​ជង្ហុក ស្រាប់តែ​រថយន្ត​សា​មុ​យ​មិន​ចាំ​មន្ទីរពេទ្យ​ ឬ​គ្លីនិក​ឯកជន​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​មក​ពីក្រោយ​បម្រុង​ឡើង​វ៉ា​ម៉ូតូ​ក៏​បុក​បញ្ឆិត​ម៉ូតូ​ចំ​កង់​មុខ​បណ្តាល​ឲ្យ​ដួល​វៀច.ក​ម៉ូតូ ចំណែក​អ្នក​បើក​ម៉ូតូ​ដួល​រហែក​ខោ​ និង​រយះ​ភ្លៅ​ខាងឆ្វេង រីឯ​រថយន្ត​បង្ក​បើក​រត់គេចបាត់​ស្រមោល នៅ​សល់​តែ​ម៉ូតូ​ដែលវៀច​កង់​មុខ​បណ្តើរ​ទៅ​មុខ​លែង​រួច និង​អ្នករ​ងបួស​។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​គ្រោះត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​ ត្រូវសមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ៕