ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​កង់​ម៉ូតូ​ផ្សារ​ដើម​គ​នៅ​បន្ត​យក​ថ្លៃ​១០០០​ដដែល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​កា​រ៉ា​ស​ផ្ញើ​កង់​ម៉ូតូ​២​កន្លែង​មានច្បាប់​និង​១​កន្លែង​ទៀត​កំពុង​តែ​អត់​ច្បាប់​ហើយ​បាន​ដំណើរការ​យ៉ាង​រលូន​នៅ​ផ្សារ​ដើម​គ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ជាមួយ​និង​សេវាកម្ម​ក្រោម​បន្ទុក​មើល​ការ​ខុស​ត្រូវ​ពី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​ឆក​ល្វែង​មិន​បាន​គិតគូរ​និង​មានការ​ចុះ​តាមដាន​ត្រួតពិនិត្យ

រាជធានី​ភ្នំពេញ​៖​កា​រ៉ា​ស​ផ្ញើ​កង់​ម៉ូតូ​២​កន្លែង​មានច្បាប់​និង​១​កន្លែង​ទៀត​កំពុង​តែ​អត់​ច្បាប់​ហើយ​បាន​ដំណើរការ​យ៉ាង​រលូន​នៅ​ផ្សារ​ដើម​គ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ជាមួយ​និង​សេវាកម្ម​ក្រោម​បន្ទុក​មើល​ការ​ខុស​ត្រូវ​ពី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​ឆក​ល្វែង​មិន​បាន​គិតគូរ​និង​មានការ​ចុះ​តាមដាន​ត្រួតពិនិត្យ​ឲ្យ​ដិត​ដល់​ចំពោះ​កា​រ៉ា​ស់​ផ្ញើ​ម៉ូតូ​កង់​ម៉ូតូ​ដែល​កំពុង​តែ​ល្មើស​យក​លុយ​ពី​ប្រជាពលរដ្ឋ​ផ្ញើ​កង់​ម៉ូតូ​១​គុណ​៣​ដង​លើស​និង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

យោង​លិខិត​ពី​ទំព័រ​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៣​ចុះហត្ថលេខា​ដោយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប់​ទៅ​អស់លោក លោកស្រី​ជា​អ្នក​ប្រកប​អាជីវកម្ម​ម៉ៅ​ការ​ភាស៊ី​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​កម្មវត្ថុ​បញ្ជាក់​ថា​ការ​អនុវត្ត​កិច្ចសន្យា​និង​សៀវភៅ​បន្ទុក​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​កិច្ចសន្យា​និង​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ ។

ក្នុង​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អ្នកម៉ៅការ​ភាស៊ី និង​អ្នកម៉ៅការ​បន្ត​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​ត្រឹមត្រូវ​តាម​ចំនួន​៤​ចំណុច​ទី​១ ត្រូវ​អនុវត្ត​យក​តម្លៃ​ភាស៊ី​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​តម្លៃលើស ឬ​យក​តម្លៃ​អ្វី​បន្ថែម​ដែល​គ្មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ឡើយ ទោះ​តាម​រូបភាព​ណា​ក៏​ដោយ ។​ទី​២​ត្រូវ​លើក​ស្លាក​តម្លៃ​នៅ​តាម​ច្រក​ចេញចូល ទីតាំង​ប្រមូល​ភាស៊ី​ឲ្យ​បាន​ត្រឹមត្រូវ និង​រឹង​មាំ​ងាយស្រួល​អតិថិជន​មើលឃើញ និង​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ។​ទី​៣ ត្រូវ​ប្រើ​ប័ណ​ទារ​ភាស៊ី​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ដែល​បាន​បោះត្រា​សម្គាល់​លើ​៣​សន្លឹក​ក្នុង​១​ក្បាល និង​ហាម​កោស​កែ​ប័ណ ឬ​សរសេ​បន្ថែម​តម្លៃ ឬ​ប្រើប្រាស់​ប័ណ​ទារ​ភាស៊ី​ដោយ​បោះ​ពុំ​ខ្លួនឯង ។​ទី​៤ ភ្នាក់ងារ​ទារ​ភាស៊ី​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពាក់​ប័ណសម្គាល់ខ្លួន​ដែល​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ និង​ចំណុច​ទី​៥​ចំពោះ​អ្នកម៉ៅការ​ណា​ដែល​បាន​ម៉ៅ​ការ​បន្ត​ទៅ​អ្នក​ផ្សេង ធ្វើ​អាជីវកម្ម​ជំនួស ត្រូវធ្វើ​ប​ញ្ចី​ឈ្មោះ​អ្នកម៉ៅការ​បន្ត​ទាំងនោះ​ផ្ញើ​មក​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ។

អ្វី​ដែល​សំខាន់​ក្នុង​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​អ្នកម៉ៅការ ឬ​អ្នកម៉ៅការ​បន្ត​ដែល​មិន​គោរព​តាម​ការ​ណែនាំ​ខាងលើ ពោល​ល្មើស​ទី​១​ត្រូវ​ពិន័យ​២០​ភារ​យ​នៃ​ទឹកប្រាក់​ត្រូវ​បង់​ក្នុង​១​ខែ ល្មើស​ទី​២​ត្រូវ​ពិន័យ​៥០​ភារ​យ​នៃ​ទឹកប្រាក់​ត្រូវ​បង់​ក្នុង​១​ខែ ។​ហើយ​បើ​នៅ​តែ​រឹងរូស​មិន​រាងចាល​សាលា​រាជធានី​ភ្នំពេញ​និង​ដកហូត​សិ​ទ្ឋ​ធ្វើ​អាជីវកម្ម​តែ​ម្តង ។

តាម​ការ​រ​អូរ​ទាំ​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​កា​រ៉ា​ស​ផ្ញើ​កង់ ម៉ូតូ​ចំនួន​៣​កន្លែង​នៅ​ផ្សារ​ដើម​គ​បាន​នៅ​តែ​បន្ត​យក​ម៉ូតូ​១​គ្រឿង តម្លៃ​ផ្ញើ​១,០០០​រៀល​និង​កង់​១​គ្រឿង​៥០០​រៀល ដែល​ក្នុង​ស្លាក​សញ្ញា​សរសេរ​ម៉ូតូ​៣០០​រៀល ឯ​កង់​២០០​រៀល ។​បើ​ទោះបី​មានការ​តវ៉ា​នៅ​កន្លែង​ផ្ញើ ក៏​គ្មាន​អ្នក​ដោះស្រាយ​គឺ​បាន​ត្រឹមតែ​ម្ចាស់​កា​រ៉ា​ស​កង់​ស្តីបន្ទោស​ឲ្យ​ប៉ុណ្ណោះ ។

ពាក់​ព័​ន្ឋ​ករណី​ខាងលើ​លោក​សេង សា​រ៉​ន​ប្រធាន​ផ្សារ​ដើម​គ​បាន​ឲ្យ​ដឹង​ថា​លោក​ធ្លាប់​ហៅ​ម្ចាស់​កា​រ៉ា​សទាំង​៣​នាក់​ខាងលើ​មក​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​យក​លើស​សៀវភៅ​បន្ទុក ដោយ​អនុវត្ត​យក​ម៉ូតូ​ផ្ញើ​១​គ្រឿង​៣០០​រៀល និង​កង់​១​គ្រឿង ២០០​រៀល ។​តែ​ផ្ទុយ​ទៅ​វិញ​ម្ចាស់​កា​រ៉ា​ស​ផ្ញើ​កង់​ម៉ូតូ​បែរជា​ប្រើ​ពាក្យ​ថា​គ្មា​លុយរាយ​អាប់​ទៅ​វិញ ។

ចំណែកឯ​លោក​វ៉ា សុធា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ជុំវិញ​ករណី​ខាងលើ​ថាបើ​សិន​មាន​ម្ចាស់​កា​រ៉ា​ស​ផ្ញើ​កង់​ម៉ូតូ​យក​តម្លៃ​១,០០០​រៀល​និង​កង់​៥០០​រៀល​លើស​សៀវភៅ​បន្ទុក ប្រជាពលរដ្ឋ​ត្រូវ​ប្តឹង​ទៅ​ប្រធាន​ផ្សារ ដើម្បី​ដក​អាជីវកម្ម​ម្ចាស់​កា​រ៉ា​ស​ទាំងនោះ ។

ទោះបី​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​ហាក់បីដូចជា​មិន​មានការ​ចុះ​ត្រួ​ពិនិត្យ ឲ្យ​ម៉ត់ចត់ ចំពោះ​កា​រ៉ា​ស​ផ្ញើ​កង់​ម៉ូតូ​នៅ​ផ្សារ​ដើម​គ និង​មាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​ដែល​មិន​បាន​គោរព​ច្បាប់ គឺ​បាន​ត្រឹមតែ​និយាយ​ថា​រង​ចាំ​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​វិញ ៕