ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ខណ្ឌទួលគោក​ចុះ​សួរសុខទុក្ខ​កងទ័ព​និង​គ្រួសារ​កង់ទ័ព​នៅ​ខេត្តព្រះវិហារ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ​៖​គណៈប្រតិភូ​របស់​លា​សា​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ម៉ែ​ន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោ​ឯក ឃុន​ដឿ​ន​អភិបាល​នៃ​គណ​អភិបាល​ខណ្ឌទួលគោក​និង​មន្ត្រី​ក្រោម​ឳ​វ៉ា​ទបាន​ចុះ​សួរសុខទុក្ខ​នាំ​អំណោយ​ទៅ​ឧ​ប​ត្ថ​ម​ដល់​កងទ័ព​វរៈ​សេនា​យ៍​តូច​អន្តរាគមន៍​លេខ​៣៩៣

ខេត្តព្រះវិហារ​៖​គណៈប្រតិភូ​របស់​លា​សា​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ម៉ែ​ន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោ​ឯក ឃុន​ដឿ​ន​អភិបាល​នៃ​គណ​អភិបាល​ខណ្ឌទួលគោក​និង​មន្ត្រី​ក្រោម​ឳ​វ៉ា​ទបាន​ចុះ​សួរសុខទុក្ខ​នាំ​អំណោយ​ទៅ​ឧ​ប​ត្ថ​ម​ដល់​កងទ័ព​វរៈ​សេនា​យ៍​តូច​អន្តរាគមន៍​លេខ​៣៩៣ និង​គ្រួសារ​កង់ទ័ព​ដែល​កំពុង​រស់នៅ​ភូមិ​រុងរឿង​២ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ជាមួយ​និង​ការ​ផ្តល់​អំណោយ​លោក​ឯក ឃុន​ដឿ​ន និង​លោកប៉ា​ង លី​ដា​អភិបាល អភិ​រង​ខណ្ឌទួលគោក  ក៏​បាន​ឈ្លាត​បង្កើត​អនុសាវរីយ៍​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ក្រុម​គ្រួសារ​កងទ័ព​គឺ​លោក​បាន​ទិញ​ទឹកអំពៅ​ម្នាក់​១​ស្បោង​ៗ​ជូន​ទៅ​កូនចៅ​របស់​កងទ័ព​ដែល​បាន​រស់នៅ​ទីនោះ ដោយ​លោក​សំណេះសំណាល​ជាមួយ​ក្មេង​ជំនាន់​ក្រោយ​ថា​ត្រូវ​តែ​មាន​ឆន្ទៈ​ជាតិនិយម​ដូច​ជា​ឪពុក​ដែល​ខិតខំ​ការពារ​បរ​ណ​ភាព​ទឹកដី ។

អំណោយ​ដែល​ជូន​ក្រុម​គ្រួសារ​កងទ័ព​ខាងលើ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​មី​១​កេះ ថវិការ​២​ម៉ឺន​រៀល និង​ពល​ទា​ហ៊ាន​ចំនួន​៤១៤​នាក់ ម្នាក់​ៗ​ទទួល​បាន​២០,០០០​រៀល និង​ជូន​អគ្គភាព​៣៩៣​មាន​មី​៥០​កេះ ប្រេងសាំង​ចំនួន​២,០០០​លី​ត្រ ប្រហុក​១០០​គីឡូក្រាម អំពិល​ទុំ​១០០​គីឡូក្រាម សៀង​១០០​គីឡូក្រាម ផ្អក​៥០​គីឡូក្រាម ភេសជ្ជ​៣០​កេះ ឆៃប៉ូវ​១០០​គីឡូក្រាម អង្គរ​ដំណើប​១០០​គីឡូក្រាម ថ្នាំពេទ្យ​៤​កេះ រណា​យន្ត​២​គ្រឿង និង​ថវិការ​ចំនួន ២,000,000 រៀល​ផង​ដែរ ៕