ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ទំនង​ស្រវឹង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ជា​ផ្លូវ​កោង​មិន​ព្រម​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត ទៅ​បុក​និង បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​សំណាងល្អ អ្នកបើកបរ​មិន​មាន​រង​របួស

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ជា​ផ្លូវ​កោង​មិន​ព្រម​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត ទៅ​បុក​និង បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​សំណាងល្អ អ្នកបើកបរ​មិន​មាន​រង​របួស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ 

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កាម​រី ឆ្លាម​មួយ​គ្រឿង ពណ៌​ស្ក បើកបរ​ដោយ​បុរស​ម្នាក់​ទំនង​ស្រវឹង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​បាន​បន្ថែម​ល្បឿន​ឡើង​ទៅ​លើ​ស្ពាន​អាកាស​ដែល​ជា​ផ្លូវ​កោង​មិន​ព្រម​បន្ថយល្បឿន បាន​រេច​ង្កួ​ត​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ដាច់​កាឡេ​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ 

ភ្លាម​ៗ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​រថយន្ត​នៅ​កន្លែង​កើតហេតុ  សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​វាស់វែង​រថយន្ត​បង្ក​ខាងលើ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ៕