ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មើល​បងប្អូន​នៅ​មន្ទីរពេទ្យ ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្មា​សៅ​មើល​បងប្អូន​ឈឺ​នៅ​មន្ទីរពេទ្យ ខណៈ​ជិះ​ទៅ​បត់​ឆ្វេង​បម្រុង​ចូល​ពេទ្យ​ក្នុង​ល្បឿន​លឿន ក៏​ត្រូវ​ម៉ូតូ​ហុងដា​សេ​១២៥ បើក​ដោយ​បុរស​ម្នាក់​ទៀត ក្នុង​ល្បឿន​លឿន​ដូច​គ្នា បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​អូស​ទៅ​និង​ថ្នល់ រង​របួសធ្ងន់​ទាំង​សងខាង

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្មា​សៅ​មើល​បងប្អូន​ឈឺ​នៅ​មន្ទីរពេទ្យ ខណៈ​ជិះ​ទៅ​បត់​ឆ្វេង​បម្រុង​ចូល​ពេទ្យ​ក្នុង​ល្បឿន​លឿន ក៏​ត្រូវ​ម៉ូតូ​ហុងដា​សេ​១២៥ បើក​ដោយ​បុរស​ម្នាក់​ទៀត ក្នុង​ល្បឿន​លឿន​ដូច​គ្នា បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​អូស​ទៅ​និង​ថ្នល់ រង​របួសធ្ងន់​ទាំង​សងខាង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន នៅ​មុខ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ។

ក្រោយ​កើតហេតុ​បុរស​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​ចូល​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូ​វៀត ដើម្បី​សង្គ្រោះ ។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​មូលដ្ឋាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក ៕