ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​បុក​ម៉ូតូ​១​គ្រឿង​ទៀត​របួសធ្ងន់​ស្រាល​៤​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ពេល​ដែល​យុវជន​៣​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ទៅ​បុក​ម៉ូតូ​វ៉េ បើក​ដោយ​បុរស​ម្នាក់ ដែល​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​កាល​វេលា​ម៉ោង​៩​យប់

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ពេល​ដែល​យុវជន​៣​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ទៅ​បុក​ម៉ូតូ​វ៉េ បើក​ដោយ​បុរស​ម្នាក់ ដែល​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​កាល​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​វិ​ថី​ម៉ុង​ឬ​ទ្ឋី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ស្ពាន​ម៉ុង​ឬ​ទ្ឋី ។

ក្រោយ​កើតហេតុ​អ្នក​ភូមិ​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​ជា​ក្រោយ ៕