ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ និង​អង្គការ​អេ​អិ​ល​ស៊ី រៀបចំ​ការ​ប្រឡង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន​និង​កីឡា និង​អង្គការ​អេ​អិ​ល​ស៊ី​កុ​មុ​យ​នី​កេ​សិន​ស៍ រៀបចំ​ការ​ប្រឡង​ថ្លែង​សុន្ទរកថា ភាសា​ជប៉ុន​លើក​ទី​៨ សម្រាប់​សិស្ស​វិទ្យាល័យ​នា​រសៀល​ថ្ងៃ​ទី​២៩ មីនា នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន​និង​កីឡា និង​អង្គការ​អេ​អិ​ល​ស៊ី​កុ​មុ​យ​នី​កេ​សិន​ស៍ រៀបចំ​ការ​ប្រឡង​ថ្លែង​សុន្ទរកថា ភាសា​ជប៉ុន​លើក​ទី​៨ សម្រាប់​សិស្ស​វិទ្យាល័យ​នា​រសៀល​ថ្ងៃ​ទី​២៩ មីនា នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក KURONIYA TAKAYOSHI តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត ។

លោក KURONIYA TAKAYOSHI តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា ពិធី​ប្រឡង​ថ្លែង​សុន្ទរកថា ភាសា​ជប៉ុន​លើក​ទី​៨ សម្រាប់​សិស្ស​វិទ្យាល័យ​កម្ពុជា ពេល​នេះ ធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការ​សាកល្បង​ព្រមទាំង​ផ្តល់​បទ​ពិសោធន៍​ថ្មី​ៗ​ជូន​ពួក​គាត់​។ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជំរុញ និង​ឧបត្ថម្ភ​ដល់​ក្រសួង​អប់រំ​របស់​កម្ពុជា ដូច​ជា​ផ្តល់​ឱកាស​ដល់​អ្នក​ទាំងអស់​គ្នា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ភាសា​ជប៉ុន​គ្រប់​កម្រិត ។ ជាក់ស្តែង កន្លង​ទៅ​ថ្មី​នេះ​ៗ មាន​សិស្ស​បាន​ប្រឡង​ជាប់ និង​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ជប៉ុន​នៅ​អំឡុង​ខែមេសា ខាង​មុខ​ផង​ដែរ ។

លោក​បាន​សំណូមពរ​ទៅ​ដល់​សិស្សានុសិស្ស​កម្ពុជា​ទាំងអស់​ដែល​បាន​និង​កំពុង​សិក្សា​ភាសា​ជប៉ុន ត្រូវ​ចេះ​ចាប់​យក​ឱកាស និង​បង្កើត​នូវ​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត ។លោក KATAMI ZAWA គណៈកម្មការ​ដាក់​ពិន្ទុ​សម្រាប់​ការ​ប្រឡង​ថ្លែង​សុន្ទរកថា​មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​លោក ចំពោះ​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន ហើយ​លោក​សូម​ចូលរួម​ត្រេកអរ​ដែល​ឃើញ​នូវ​លទ្ធផល​បែប​នេះ ។ ក្នុង​នាម​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ក្នុង​ការ​ប្រឡង​សម្រាប់​សិស្ស​វិទ្យាល័យ​នៅ​លើ​ពិភពលោក​បាន​បន្ត​កិច្ចការ​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក ឃើញ​មានកា​រវិ​វ​ឌ្ឍ​ចំពោះ​សិស្ស​ដែល​បាន​សិក្សា​ភាសា​ជប៉ុន គឺ​មានការ​កើនឡើង ។

ជា​រួម ការ​ប្រឡង​ថ្ងៃនេះ​ចំពោះ​សិស្ស​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ប្រឡង​នៅ​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ពិភពលោក ។គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡង​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន​ពេល​នេះ​សិស្ស​ដែល​ត្រូវ​ចូលរួម​ប្រឡង​មាន​ចំនួន​៨​នាក់ មក​ពី​វិទ្យាល័យ ហ៊ុន សែន សេរីភាព ហ៊ុន សែន ទួល​ទំពូង វិទ្យាល័យ​មិត្តភាព​ជប៉ុន ហ៊ុន សែន ក្រគរ និង​ជា ស៊ី​ម សាមគ្គី ៕