ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ពាក់​ព័​ន្ទនិងសូ​រិ​យោ​ដី​ខេត្តរងការរិះគន់ថា បណ្តោយឲ្យសំណង់ខុស​ច្បាប់​សង់​លើ​ប្រព័ន្ធ​លូ

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ សំណង់​រឹង​មាំ​គ្មាន​ច្បាប់​មួយ​កន្លែង​នៅ​លើ​ប្រព័ន្ធ​លូ ខណៈ​ពេល​កំពុង​សាងសង់​សំណង់​រឹង​មាំ មិន​មានច្បាប់​ទម្លាប់​ ហើយ​ត្រូវ​បាន​ពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​អាជ្ញាធរ​ពាក់​ព័​ន្ទ ជា​ពិសេស សូ​រិ​យោ​ដី​ខេត្ត​តែ​ម្តង

ខេត្តសៀមរាប ​៖ សំណង់​រឹង​មាំ​គ្មាន​ច្បាប់​មួយ​កន្លែង​នៅ​លើ​ប្រព័ន្ធ​លូ ខណៈ​ពេល​កំពុង​សាងសង់​សំណង់​រឹង​មាំ មិន​មានច្បាប់​ទម្លាប់​ ហើយ​ត្រូវ​បាន​ពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​អាជ្ញាធរ​ពាក់​ព័​ន្ទ ជា​ពិសេស សូ​រិ​យោ​ដី​ខេត្ត​តែ​ម្តង បណ្តែត​បណ្តោយ​ឲ្យម្ចាស់​​សំណង់​មួយ​ចំនួនមិន​ធ្វើ​តាម​ច្បាប់​ ដោយ​ធ្វើ​រួច​ដោយរ​លួ​ន ។

ជាក់ស្តែង​សំណង់​រឹង​(​ថ្ម​)​គ្មាន​ច្បាប់​មួយ​កន្លែង ដែល​គ្មាន​សមត្ថកិច្ច​ចម្រុះ​ណាមួយ​ទៅ​ធ្វើការ​ផ្អាក​ឡើយ ប្រហែល​ពួ​គ​គេ​ខ្លាច​អំណាច​ម្ចាស់ផ្ទះ​នោះ​ហើយ​មើលទៅ ស្ថិត​ក្នុងសង្កាត់​ស្វាយ​ដង្គំ ​សង្កាត់​ស្ល​ក្រាម​ និង​សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ដែល​បាន​សាងសង់​រួច ប្រមាណ​ជាង​៨០​ភាគរយ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ ជា​ពិសេស មន្ទីរ​សូ​រិ​យោ​ដី​ និង​សំណង់​ខេត្តសៀមរាប ​។

តាម​ប្រភព​ពី​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​បានឱ្យ​ដឹង​ថា សំណង់​មួយ​នេះ​បាន​សាងសង់​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ម្ចាស់​ពី​មុន​ជា​មន្ត្រី​សូ​រិ​យោ​ដី​ផង​ដែរ ទើប​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ ហ៊ាន​ចេញ​មុខ​ទៅ​ផ្អាក​កន្លែង​នោះ​ទេ​ ។

​ប្រភព​បាន​បន្ត​ថា ការ​ធ្វើ​សំណង់​នេះ​ឡើង​គឺ​បាន​ត្រឹមតែ​នាំ​គ្នា​ទៅ​អើត​មើល​ពី​ខាង​មុខតែ​ប៉ុណ្ណោះ​ គ្មាន​អ្នក​ណា​ហ៊ាន​ចូលទៅ​សួរនាំ​ពី​ច្បាប់ទម្លាប់​នោះ​ទេ ដោយ​ម្នាក់​ៗ​ខ្លាច​បាត់​តួនាទី​ខ្លួន ចំណែក​នគរបាល​ប៉ុស្តិ​ស្វាយ​ដង្គំ​វិញ ​ខ្លាច​ធ្លាក់ស​ក្តិពីលើ​ស្មា ​។ ​មន្ត្រីខាងលើ​បន្ត​ទៀត​ថា ទោះបី​មន្ទីរ​ជំនាញ​តម្រូវ​ឱ្យធ្វើ​ច្បាប់ តែ​ម្ចាស់​នៅ​តែ​មិន​ព្រម​ធ្វើ​ឡើយ​ ជាមួយ​គ្នា​នោះ​ខាងមន្ត្រី​ជំនាញ​បាន​ត្រឹម​ចុះ​ទៅ​ប្រាប់​ជា​ច្រើន​ដង ​រួច​ហើយ ​តែ​ម្ចាស់​នៅ​តែ​រឹងទទឹង​ឱ្យ​ជាង​ធ្វើ​ដដែល ។​
       
ជុំវិញ​ករណី​សំណង់​រឹង​មាំ​ធ្វើ​លើ​ចំណី​ផ្លូវ​និង​លើ​ប្រព័ន្ធ​លូ​នោះ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែ​មី​នា​នេះ​ថា កាលពី​ពេល​កន្លង​មក ​លោក​បាន​ព្យាយាម​ចុះ​ហាមឃាត់​មួយ​ចំនួន ។ ចំពោះ​ករណី​លួចលាក់​ដែល​លោក​មិន​បានដឹង​នោះ​ គឺ​លោក​ទទួលស្គាល់​ថា ពិតជា​មាន​មួយ​ចំនួន​មែន​ ។ ​

លោក​អភិបាលក្រុង​សៀមរាបបន្ត​ថា ករណី​ផ្ទះ​ធ្វើ​លើ​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​ទៅ​ផ្សារ​ក្រោម​នោះ​ គឺជា​ផ្ទះ​របស់​លោក សា​រឿ​ន ដែល​បាន​ដោះស្រាយ​គ្នា តែ​មិន​ត្រូវ​រហូត​ប្តឹងផ្តល់​ឡើង​ដល់​ទៅ​តុលាការ​ខេត្តសៀមរាប​ហើយ ដូច្នេះ​រឿង​នេះ​លោក​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ ចំពោះ​សំណង់​តូចតាច ឬ​ធំ​នោះ បើ​មាន​អ្នករាយ​ការណ៍​មក​លោក លោក​នឹង​ចុះ​ទៅ​អនុវត្ត​ភ្លាម​ៗ ​មិន​ទុក​ឲ្យ​ពលរដ្ឋ​មើល​នឹង​ភ្នែក​ទេ តែ​ករណី​មួយ​ផ្សេង​នោះ ​គឺ​មាន​សំណង់​របស់​អ្នកធំ ខាង​សមត្ថកិច្ច​ត្រឹមតែ​បាន​ទៅ​អើត​មើល​តែ​ប៉ុណ្ណោះ​ មិន​មាន​សិទ្ធ​ហ៊ាន​ហាមឃាត់​គេ​ទេ​ ។ 

ទោះជា​បែប​នេះ​ក្តី​សម្រាប់​សំណង់​ធំ​ៗ​នៅ​ខេត្តសៀមរាប គេ​កត់សំគាល់​ឃើញ​ថា ជា​ច្រើន​អាណត្តិ​មកហើយ មាន​សំណង់​ខ្លះ​ សង់​ដោយ​គ្មាន​ច្បាប់ ហើយ​សង់​រំលោភ​លើ​ចំណី​ផ្លូវ និង​ពុំ​មាន​គម្លាត ​ច្បាស់លាស់​ពី រ​បង​ ឬ​ព្រំអ្នក​ជិតខាង​នោះ​ទេ  ជា​ពិសេស​គេ​ឃើញ​មាន​មន្ត្រី​មាន​អំណាច​មួយ​ចំនួន ​បាន​សាងសង់​របង និងសំណង់​រឹង​មាំ​ រំលោភ​លើ​ដី​ចំណី​ផ្លូវ​យ៉ាង​គឃ្លើន ធ្វើ​ឲ្យ​ម​ជ្ឍ​ដ្ឋា​ន​នានា​ ធ្វើការ​រិះគន់​មិន​ដាច់​ពី​មាត់​ថា ឲ្យ​តែ​មាន​លុយ មាន​អំណាច​ ចង់​សាង​សាង់​ខុសច្បាប់​យ៉ាងណា​ ក៏​បាន​ដែរ  ទំនងជា​មាន​អ្នក​សើម​មាត់​ សើម.ក​​ហើយ​មើលទៅ​ ៕