ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា ៖ គម្រោង​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​រវាង​រដ្ឋាភិបាល និង​បណ្តា​ក្រុម​ជនជាតិភាគតិច

9 ឆ្នាំ មុន

អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​ចាត់​ទុក​គម្រោង​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា​នៅ​ភូមា រវាង​រដ្ឋាភិបាល និង​ក្រុម​ជនជាតិភាគតិច​ផ្សេង​ៗ​របស់​ប្រទេស​ថា ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​

អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​ចាត់​ទុក​គម្រោង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ភូមា រវាង​រដ្ឋាភិបាល និង​ក្រុម​ជនជាតិភាគតិច​ផ្សេង​ៗ​របស់​ប្រទេស​ថា ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ដែល​សំដៅ​បញ្ចប់​សង្គ្រាមស៊ីវិល​រយៈពេល​ជា​ច្រើន​ទស​វត្ស​មក​ហើយ ។

លោក VIJAY NAMBIAR ទីប្រឹក្សា​ពិសេស អ​.​ស​.​ប ថ្លែង​កាលពី​ថ្ងៃ​ទី​៣១ មីនា​ថា សម្រាប់​រដ្ឋាភិបាល​ភូមា និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​១៦​ក្រុម ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​សាកល​មួយ​ជា​ជោគជ័យ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​សំខាន់​បំផុត​មួយ ។

កិច្ចព្រមព្រៀង​ចុង​ក្រោយ​អាច​ចុះហត្ថលេខា​ក្រោយ​ការ​ជួប​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​ផ្សេង​ៗ ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​កំណត់​កាលបរិច្ឆេទ​ណាមួយ​នៅឡើយ ៕