ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា F1 ហា​មី​ល​តុ​ន​រំពឹង​ទទួល​បាន​កុងត្រា​ថ្មី​តម្លៃ​ក្បែរ​40​លាន​ដុល្លារ​ក្នុង​1​ឆ្នាំ

9 ឆ្នាំ មុន

ជើងឯក​ប្រណាំង​រថយន្ត​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​ឡេ​វី​ស ហា​មី​ល​តុ​ន សង្ឃឹម​នឹង​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ជាមួយ​ក្រុម Mercedes ក្នុង​ស​ប្តា​ហ៍​នេះ ។ ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា

ជើងឯក​ប្រណាំង​រថយន្ត​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​ឡេ​វី​ស ហា​មី​ល​តុ​ន សង្ឃឹម​នឹង​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ជាមួយ​ក្រុម Mercedes ក្នុង​ស​ប្តា​ហ៍​នេះ ។ ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា តាម​រយៈ​កុងត្រា​ថ្មី​នោះ កីឡាករ​ជាតិ​អង់គ្លេស​រូប​នេះ​អាច​នឹង​ទទួល​បាន​ប្រាក់​ច្រើន​ជាង​៣៩​លាន និង​៩១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

ហា​មី​ល​តុ​ន ដែល​បាន​ចូល​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អ្នកចាត់ការ​ក្រុម Mercedes បញ្ជាក់​ថា អ្វី​គ្រប់យ៉ាង​បាន​និយាយ​គ្នា​រួចរាល់​ហើយ និង​ថា កុងត្រា​ថ្មី​មួយ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​បណ្តា​មេធាវី​តំណាង​ភាគី​ទាំង​ពីរ​បញ្ចប់​ការងារ​នៅ​សេសសល់ ។

ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន BBC កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ៖ «​វា​គួរ​ត្រូវ​បាន​បញ្ចប់​ក្នុង​ស​ប្តា​ហ៍​នេះ ។ គ្មាន​មូលហេតុ​ណាមួយ​ដែល​ថា វា​មិន​អាច​កើតឡើង​បាន​នោះ​ទេ ។​និយាយ​ដោយ​ស្មោះត្រង់ កុងត្រា​ថ្មី​នេះ ៩៩​ភាគរយ គឺ​ប្រាកដជា​ចេញ​រួច ។ យើង​បាន​និយាយ​គ្នា​ចប់​សព្វគ្រប់​អស់ហើយ​» ។

សូម​បញ្ជាក់​ថា ហា​មី​ល​តុ​ន បាន​ផ្លាស់​មក​បើកបរ​ឱ្យ​ក្រុម Mercedes ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​ក្រោយ​ពេល​ដែល​រូបគេ​បាន​ស្ថិត​នៅ​ជាមួយ​ក្រុម McLaren អស់​៦​ឆ្នាំ ។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន កីឡាករ​ប្រណាំង​រថយន្ត​ហ្វ​ម​មូ​ឡា​វ័ន​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ៗ និង​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ហា​មី​ល​តុ​ន រួម​មាន ហ្វឺ​ណា​ន់​ដូ អា​ឡុ​ន​សូ ជាតិ​អេ​ស្ប៉ា​ញ បើកបរ​ឱ្យ​ក្រុម McLaren និង​កីឡាករ​អា​ល្លឺ​ម៉​ង់ សេ​បា​ស្ទៀ​ន វេ​ត​ទែ​ល បើកបរ​ឱ្យ​ក្រុម Ferrari ៕