ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យហូប​គីង្គង់​ដោយ​ពង​ ប្តីស្លា.ប់ និង​ប្រពន្ធ​ពុលធ្ងន់ធ្ងរ​​

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យុវជន​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លា.ប់ និង​ប្រ​ព​ន្ឋ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​ពូ​ជ្រៃ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ចាប់​គីង្គក់​យក​មក​អាំង​ហូប​ បណ្តាល​ឲ្យ​ពុល ​។

ខេត្តមណ្ឌលគិរី ៖ យុវជន​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់ និង​ប្រ​ព​ន្ឋ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​ពូ​ជ្រៃ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ចាប់​គីង្គក់​យក​មក​អាំង​ហូប​ បណ្តាល​ឲ្យ​ពុល ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នៅ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ​នោះ​ឈ្មោះ ហិត ម៉ូ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ព្នង និង​ប្រពន្ធ​ឈ្មោះខ្លី​ង ដល អាយុ​១៩​ឆ្នាំ មាន​អាការ​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ពូ​ជ្រៃ ។

សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋាន​ថា ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ហូប​សាច់​គីង្គក់​ដោយ​ទាំង​ពង​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​សារព័ត៌​មាន​កោះ​សន្តិភាព