ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​បារែត​ភ្លើ​ងក្នុងផ្ទះ​​​ឆាបឆេះផ្អើល​ទាំងកណ្តាល​ថ្ងៃ​ត្រង់

9 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​ផ្ទះ​​​ឈើ​មួយ​កន្លែង​​ត្រូវបាន​អគ្គិ​ភ័យ​​ឆាបឆេះ​ដោយ​សារ​​ទុ​ស្សេកា​ប៊ីន​ភ្លើង​ ហើយ​សំណាងល្អ​ត្រូវ​គេជួយ​ពន្លត់​​ទាន់​​
មិ​​ន​​​បណ្តាលឱ្យ​​ឆេះរាលដាលដល់​ផ្ទះ​អ្នកដទៃ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​៣១ មីនា ២០១៥ នេះ ​ស្ថិត​​ក្នុង​សហ​

​រាជ​ធានី​ភ្នំពេញ ៖ ​ផ្ទះ​​​ឈើ​មួយ​កន្លែង​​ត្រូវបាន​អគ្គិ​ភ័យ​​ឆាបឆេះ​ដោយ​សារ​​ទុ​ស្សេកា​ប៊ីន​ភ្លើង​ ហើយ​សំណាងល្អ​ត្រូវ​គេជួយ​ពន្លត់​​ទាន់​​
មិ​​ន​​​បណ្តាលឱ្យ​​ឆេះរាលដាលដល់​ផ្ទះ​អ្នកដទៃ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​៣១ មីនា ២០១៥ នេះ ​ស្ថិត​​ក្នុង​សហ​គមន៍​​ស្ទឹង​ប្រាក់ ក្រុម​​ទី​៥ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​​ជ័យ ខណ្ឌមាន​ជ័យ ។

ប្រភពបានឱ្យ​ដឹងថា ម្ចាស់ផ្ទះ​​ខាងលើ​ឈ្មោះ​ហាក់ ដា​នី ភេទ​ស្រី អាយុ​២៥​​ឆ្នាំ ​​​។ ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​​មាន​អណ្តាតភ្លើង​​ឆាបឆេះ​ឡើង ​​គេ​​ឃើញ​មាន​ផ្សែង​ហុយ​​ខ្មួល​ខ្មាញ់​​​ចេញពី​លំនៅ​ឋាន​​ខាងលើ ។ ឃើញ​ដូច្នេះ ប្រជាពលរដ្ឋ​ក៏​បាន​ភ្ញាក់​ផ្អើល​នាំ​គ្នា​ចោមរោម​មើល​​ ទើប​នាំ​គ្នា​សម្រេច​ទំ​លុះ​បង្អួច​ចូល​ទៅ​ខាង​ក្នុង ស្រាប់តែ​ឃើញ​កា​ប៊ីន​ភ្លើង​​ត្រូវ​ទុ​ស្សេ​ ទើបបង្ក​ជា​អណ្តាត​ភ្លើង​ឆេះបែបនេះ ។

ភ្លាម​នោះ អ្នកស្រុក​រស់នៅ​ជិត​នោះ​បាន​នាំ​គ្នា​​យកបំពង់​ពន្លត់អគ្គីភ័យ ដើម្បី​បាញ់​ពន្លត់​ភ្លាម​ៗ ដោយ​មិន​ឱ្យឆេះ​រាលដាល​ដល់លំនៅ​ឋាន​​អ្នកដទៃ​ទេ ។ ក្នុង​នោះ​​ដែរ ប្រជាពលរដ្ឋ​បាន​​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​អស់​​ចំនួន​៣០​បំពង់ ​ទើប​គ្រប់គ្រងស្ថានភាព​បាន​ទាំង
ស្រុង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព