ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឱ្យតម្លៃម៉ូតូឌុប​១៨ម៉ឺនរៀល(​ពីច្បារអំពៅទៅ​វត្ត​ចំប៉ា) ​បំណង​​ប្លន់ តែ​ត្រូវ​ម្ចាស់​​​ដឹង​​ទាន់​ជិះចូលកន្លែង​អ៊ូរអ​​​​ចាប់វាយ​ទ្រម​​​​ទាំង​​៣​​នាក់

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ជន​សង្ស័យ៣នាក់ត្រូវ​ប្រជាពលរដ្ឋ​​ព័ទ្ធចាប់បាន​រួច​​វាយ​ម្នាក់​មួួយដៃមួយជើង​ឡើង​​ទ្រម​ខ្លួន កុំតែបានសមត្ថកិច្ច​មក​ចុះ​​ទាន់កុំអី​ត្រូវក្ស័យជីវិតបាត់ទៅហើយ​​ បន្ទាប់ពី​ពួកគេមាន​បំណង​​​ធ្វើ​សកម្មភាព​ប្លន់ម៉ូតូ​ ខណៈ​ហៅឌុប​មកពីរាជធានីភ្នំពេញ ទៅផ្លូវ​

ខេត្តកណ្តាល ៖ ជន​សង្ស័យ៣នាក់ត្រូវ​ប្រជាពលរដ្ឋ​​ព័ទ្ធចាប់បាន​រួច​​វាយ​ម្នាក់​មួួយដៃមួយជើង​ឡើង​​ទ្រម​ខ្លួន កុំតែបានសមត្ថកិច្ច​មក​ចុះ​​ទាន់កុំអី​ត្រូវក្ស័យជីវិតបាត់ទៅហើយ​​ បន្ទាប់ពី​ពួកគេមាន​បំណង​​​ធ្វើ​សកម្មភាព​ប្លន់ម៉ូតូ​ ខណៈ​ហៅឌុប​មកពីរាជធានីភ្នំពេញ ទៅផ្លូវ​ស្ងាត់​ តែត្រូវម្ចាស់​ម៉ូតូ​ដឹង​ខ្លួន​​ទាន់​ស្រែក​​ឱ្យគេ​ជួយ​ ។

ហេតុការណ៍នេះបង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​០៧ និង៣០នាទីយប់​​ថ្ងៃទី​៣០ មីនា ២០១៥ ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ទួលប្រាសាទ​ព្រះ​អង្គ​តាលន់​ ក្នុងភូមិ​ដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង៣នាក់​ ១-​ឈ្មោះ​ម៉ាប់ វិច្ឆ័យ អាយុ១៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ស្រុកកំណើត​ស្រុក​មេសាង ខេត្តព្រៃវែង ២-​ឈ្មោះ​សៅ សូនី អាយុ​១៦​ឆ្នាំ ជាកម្មករ​សំណង់ មានស្រុក​កំណើត​នៅឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង និង​៣-​ឈ្មោះចាន់ សុផល អាយុ​១៦​ឆ្នាំ ជាកម្ម​ករ​សំណង់ មាន​ស្រុក​កំណើត​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។ ចំណែក​ម្ចាស់​ម៉ូតូ​រងគ្រោះ​​ឈ្មោះ ឆន សុផល អាយុ២៦​ឆ្នាំ មានទីលំនៅក្នុងភូមិរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូ​សង់ ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្តាល 1N-8330 ។

បើតាម​សម្តីម្ចាស់​ម៉ូតូ​រងគ្រោះឱ្យ​ដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុង​អង្គុយ​លើ​ម៉ូតូចាំដឹកម៉ូយ​នៅគល់ស្ពាន​ព្រះ​មុនីវង្ស​ច្បារ​អំពៅ ​ស្រាប់តែ​មាន​ជន​ទាំង៣នាក់​នោះ​មក​ជួលឱ្យ​គាត់​ឌុបទៅ​វត្ត​ចំប៉ា ក្នុងសង្កាត់ជ្រោយអំពិល ​ដោយ​ឱ្យ​​តម្លៃ១៨ម៉ឺន​​រៀល ។

គាត់បន្តថា រូបគាត់ក៏ព្រមឌុបទៅ តែ​គាត់​​មិន​ស្គាល់​វត្ត​ចំប៉ា​​ទេ ពេលមក​ដល់ពាក់កណ្តាលផ្លូវ គាត់​សួរទៅ​ជន​សង្ស័យ​នោះថា ដល់វត្ត​ចំប៉ាប្ញនៅ? ហើយជន​ទាំងនោះឆ្លើយថា មិនទាន់​ដល់ទេ លុះជិះ​​មកដល់ខ្លោងទ្វារ​ចូល​​ប្រាសាទ​​ព្រះ​អង្គ​តាលន់ ជន​សង្ស័យ​បាន​ឱ្យ​គាត់​​បត់​ចូល​​ទៅ​ក្នុងបរិវេណ​ប្រាសាទដែលជាកន្លែង​ស្ងាត់ តែដោយរូបគាត់​មានការសង្ស័យ​ គាត់​ក៏បង្វែរ​ជិះទៅ​កន្លែង​មាន​ប្រជា​ពលរដ្ឋ​ច្រើនកំពុង​អង្គុយនិយាយ​គ្នា​ និង​មាន​ប៉ូលិស​កំពុងល្បាតផង​ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យស្លន់ស្លោ​រលោតចុះពី​ម៉ូតូ​រត់ ខណៈ​​នោះ​គាត់​​​ស្រែក​ថា ចោរៗ​ផ្អើលដល់​អ្នក​ភូមិ​​​ចេញ​មករាប់រយនាក់​​ដេញ​ចាប់​បាន​ជាបន្តបន្ទាប់តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព