ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីថែរក្សាសុវត្ថិភាព កងកម្លាំង​យោធា និងអ​.​ហខេត្ត​​​ចូលរួម​ដាំ​ផ្កា​ក្នុង​ក្រុង​បាន​លុង

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្រៅពី​ការងារ​ថែរក្សា​ការពារ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ កម្លាំង​អ​.​ហ និង​យោធា​ខេត្តរតនគិរី​ ជា​ច្រើន​នាក់​បាន​ចូលរួម​ដាំ​ផ្កា​ក្នុង​សួន​តាម​ផ្លូវ​សាធារណៈ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មី​នា ឆ្នាំ​២០១៥ នេះ​

ខេត្តរតនគិរី ៖ ក្រៅពី​ការងារ​ថែរក្សា​ការពារ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ កម្លាំង​អ​.​ហ និង​យោធា​ខេត្តរតនគិរី​ ជា​ច្រើន​នាក់​បាន​ចូលរួម​ដាំ​ផ្កា​ក្នុង​សួន​តាម​ផ្លូវ​សាធារណៈ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មី​នា ឆ្នាំ​២០១៥ នេះ​ ។ សកម្មភាព​ដឹកនាំ​កម្លាំង​ដាំ​ផ្កា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ខាំ ស៊ុ​ក មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អ​.​ហ ខេត្តរតនគិរី ​។
    ​
បើ​តាម​លោក​មេបញ្ជាការ​ទាំង​២​រូប​ខាងលើ​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ថង សា​វុន អភិបាល​ និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​​ដល់​កម្លាំងប្រដាប់អាវុធ​ចូលរួម​លើក​ស្ទួយ​កែ​លម្អ​សោ​ភ័​ណ​ភាព​ ក្នុង​ក្រុង​បាន​លុង ​ឲ្យ​ស្រស់បំព្រង​ សម្រាប់​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​មក​លេង​ ក្នុង​ទឹកដី​ភូមិភាគ​ឦសាន​ នៃ​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​ ទាំងមូល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ថ្ងៃ​ខាង​មុខ​ ។
    ​
លោក​ឧត្តមសេនីយ៍ គឹ​ម រស្មី បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ផ្កា​ជា​ច្រើន​ប្រភេទ​យក​មក​ដាំ​មាន​ដូច​ជា៖​ ផ្កា​ដក​ខឹ​ម ផ្កា​តែ ផ្កាគរ​លាន់ ផ្កា​ជ្រៃក្រឹម ផ្កា​ដក​ប៉ា​រ៉ា ផ្កា​ម្ចុ​ល​ខ្មែរ និង​ផ្កា​ម្ចុ​ល​ថៃ​ជាដើម​​ ។ លោក​បន្តថា​​ ផ្កា​ជា​ច្រើន​ប្រភេទ​នេះ​ ត្រូវ​បាន​លោក​ថង សា​វុន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី ជា​អ្នកទិញ​មក​ពី​រាជធានី​ភ្នំពេញ ដើម្បី​ថែ​ក​ជូ​ណ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​បាន​លុង ​យក​ទៅ​ដាំ​លម្អ​ក្នុង​សួនច្បារ​ទុកជា​ប្រយោជន៍​សាធារណៈ​ ។ បើ​ទោះបី​ស្ថិត​ក្រោម​កម្តៅថ្ងៃ​យ៉ាងណា​ក៏​ដោយ គេ​ឃើញ​កងកម្លាំង​ខាងលើ​មាន​ទឹ​មុខ​សប្បាយ​រីករាយ ​ជាមួយ​នឹង​សកម្មភាព​ចូលរួម​ដាំ​ផ្កា​ដោយ​ពុំ​ខ្លាច​ការ​នឿយហត់​នោះ​ឡើយ​ ៕