ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ឈើ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​​រឿង​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី​៣១ ​មីនា ​២០១៥​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ជា​អ្នក​រកស៊ី ទិញ​-លក់​ឈើតាម​ដីកាបញ្ជា​​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី​៣១ ​មីនា ​២០១៥​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ជា​អ្នក​រកស៊ី ទិញ​-លក់​ឈើតាម​ដីកាបញ្ជា​​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ ពាក់​ព័ន្ធ​ចេញមូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

អ្នក​រកស៊ី​ទិញ​លក់​-ឈើ​ ឈ្មោះ​គ្រឿង ហ្វី​ញី​ន ហៅ សុខ វី ​ភេទប្រុស​ អាយុ៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០ ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទាក់ទិននឹង​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជា​អ្នក​រកស៊ី​ទិញ​-លក់​ឈើ​ខាងលើ​នេះ​លោក វរសេនីយ៍ទោ​ជាវ វិបុល អនុប្រធាន​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជារ​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​របស់​លោក​មិន​បានដឹង​ពី​អង្គហេតុ​នៃ​ការ​ចាប់ខ្លួន​នោះ​ទេ ។ ទោះជា​យ៉ាងណា​នៅ​សាលាដំបូង​ត្រូវ​បាន​គេ​ដឹង​ថា ការ​ឃាត់ខ្លួន​អ្នកជំនួញ​ឈើ​រូប​នោះ​ពាក់​ព័ន្ធ​លើ​បណ្តឹង​អ្នក​រកស៊ី​ឈើដូច​គ្នា រឿង​ចេញ​សែក​ស្អុយ​អត់​សាច់ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ ។

អ្នកជំនួញ​ឈើរូប​នោះ​បើសិនជា​គ្មាន​ប្រាក់​សង​ដើមបណ្តឹង ឬ​តំកល់​នៅ​តំណាង​អយ្យការ​ទេ កុំស​ង្ឃឹម​ថា​បាន​វិល​ទៅ​ផ្ទះ​វិញ ​​ប្រាកដជា​ទៅ​ដេក​ពន្ធនាគារ​ជាក់​ជា​មិន​ខាន ៕
                                                                       ​